
ប្រធានព្រឹទ្ធសភាកម្ពុជា រំលឹកខួបលើកទី៤៩ នៃការរបួសរហូតពិការភ្នែកម្ខាង អំពាវនាវបន្តថែរក្សាសន្តិភាព
ភ្នំពេញ៖ ក្នុងការរំលឹកដ៏ខ្លោចផ្សាមួយ ថ្ងៃនេះអតីតនាយករដ្ឋមន្ត្រីកម្ពុជា បច្ចុប្បន្នជាប្រធានព្រឹទ្ធសភាសម្តេចតេជោ ហ៊ុន សែន បានរំលឹកពីខួបលើកទី៤៩ នៃសោកនាដកម្មដ៏ធ្ងន់ធ្ងរបណ្តាលធ្វើឱ្យសម្តេចពិការភ្នែកម្ខាង។ សោកនាដកម្មនោះបានកើតឡើងកាលពីថ្ងៃទី ១៦ ខែមេសា ឆ្នាំ១៩៧៥ ក្នុងសម័យសង្គ្រាម។
ក្នុងវ័យអាយុ ២៣ឆ្នាំ អតីតយុទ្ធជនជើងចាស់ដែលប្រជាជនកម្ពុជាបានស្គាល់ថាជាឥស្សរជនសំខាន់ក្នុងកិច្ចខិតខំប្រឹងប្រែងសន្តិភាពរបស់កម្ពុជា បានរៀបរាប់ពីថ្ងៃជោគវាសនា នៅពេលដែលសម្តេចបានបាត់បង់ភ្នែកខាងឆ្វេង ហើយបង្ហាញការស្តាយស្រណោះកែវភ្នែករបស់សម្តេចដែលបានបាត់បងដោយសារសង្គ្រាម។
សម្តេចតេជោបានរៀបរាប់ក្នុងបណ្តាញសង្គម Facebook របស់សម្តេចថា «ពេលនោះ (រយៈពេលនេះ) ខ្ញុំកំពុងសន្លប់ និងបន្ទាប់ពីសន្លប់ច្រើនថ្ងៃ ពេលដឹងខ្លួនទើបខ្ញុំដឹងថាភ្នែកឆ្វេងរបស់ខ្ញុំពិការជាមួយភ្នែកស្តាំមើលឃើញមិនច្បាស់ថែមទៀត។»
ឆ្លងកាត់ការលំបាកដើម្បីសង្គ្រោះប្រទេសជាតិពីសង្គ្រាម សម្តេចតេជោ ហ៊ុន សែន បានរៀបរាប់ពីបទពិសោធន៍របស់សម្តេចពីការតស៊ូប្រយុទ្ធ ខិតខំបញ្ចប់សង្រ្គាម ជំរុញការឯកភាពជាតិ និងទឹកដី រហូតក្លាយជាស្ថាបនិកនៃបុព្វហេតុសន្តិភាព។
ក្នុងសារ សម្តេចតេជោ ហ៊ុន សែន បានជំរុញឲ្យមានការបន្តថែរក្សាសន្តិភាព និងឆ្លុះបញ្ចាំងសារសំខាន់នៃសន្តិភាព ដែលជាកត្តាបង្កភាពសប្បាយរីករាយជូនប្រជាជន ដូចដែលប្រជាជនកំពុងសប្បាយក្នុងឱកាសចូលឆ្នាំប៉ុន្មានថ្ងៃមកនេះ៕