ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ដ្រូនខ្នាតធំចំនួន៥០០គ្រឿង បង្ហោះបង្កើតជាផ្ទាំងទស្សនីយភាពដ៏អស្ចារ្យ ក្នុងកម្មវិធីសៀមរាបសង្ក្រាន្ត

សៀមរាប៖ រដ្ឋបាលខេត្តសៀមរាប សហការជាមួយក្រុមបច្ចេកទេសបរទេសបង្ហោះដ្រូនខ្នាតធំចំនួន៥០០ដ្រូន ដែលនឹងបង្ហាញចេញជារូបរាងប្លែកៗ បង្កើតជាផ្ទាំងទស្សនីយភាពដ៏អស្ចារ្យ ក្នុងអំឡុងពេលកម្មវិធីសៀមរាបសង្ក្រាន្ត។

នាព្រឹត្តិការណ៍សៀមរាបសង្ក្រាន្ត រដ្ឋបាលខេត្តសៀមរាប សហការជាមួយក្រុមបច្ចេកទេសបរទេសបង្ហោះដ្រូនខ្នាតធំក្នុងអំឡុងពេលកម្មវិធីសៀមរាបសង្ក្រាន្ត ដែលក្នុងនោះមានការរៀបចំឡើងចំនួន២ថ្ងៃ។

នាថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤ ក្រុមបច្ចេកទេសដ្រូន នឹងបង្ហោះចេញពីវិទ្យាល័យ១០មករា នៅវេលាម៉ោង ៩:០០នាទីយប់ មហាជនអាចមើលនូវទិដ្ឋភាពនេះច្បាស់ពីតំបន់ Pub Street រឺ លើផ្លូវស៊ីវត្ថា មុខZando។

នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤ ក្រុមបច្ចេកទេសដ្រូន នឹងបង្ហោះចេញពីទីធ្លាមុខសារៈមន្ទីរជាតិ នៅវេលាម៉ោង ៩:០០នាទីយប់ មហាជនអាចឈរមើលនូវទិដ្ឋភាពនេះច្បាស់ពីតំបន់ត្រជាក់ចិត្ត រឺ សួនច្បារព្រះរាជដំណាក់ ខណៈដ្រូននឹងបង្ហោះឡើងលើកំពស់ ២០០ម៉ែត្រ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក