នាយករដ្ឋមន្រ្តីចេញអនុក្រឹត្យបញ្ចប់មុខតំណែងមេបញ្ជាការកងរាជអាវុធហត្ថ ៤ខេត្ត និងតែងតាំងមុខតំណែងមេបញ្ជាការអាវុធហត្ថខេត្តចំនួន ៥
រាជធានីភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសបញ្ចប់មុខតំណែងមេបញ្ជាការកងរាជអាវុធហត្ថនៃខេត្តចំនួន ៤ និងប្រកាសតែងតាំងមុខតំណែងមេបញ្ជាការកងរាជអាវុធហត្ថនៃខេត្តចំនួន ៥។ នេះបើយោងតាមអនុក្រឹត្យដែលអង្គភាព EAC News ទើបនឹងទទួលបាន។
បើតាមអនុក្រឹត្យលេខ ២៣១ អនក្រ.តត នាយទាហានជាមេបញ្ជាការកងរាជអាវុធហត្ថដែលត្រូវបានបញ្ចប់មុខតំណែង និងទទួលភារកិច្ចថ្មីរួមមាន៖
១. ឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី
២. ឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ
៣. ឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង
និង ៤. ឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម។
ដោយឡែក នាយទាហានដែលត្រូវទទួលបានការតែងតាំងមុខតំណែងជាមេបញ្ជាការកងរាជអាវុធហត្ថថ្មីរួមមាន៖
១. ឧត្តមសេនីយ៍ត្រី សោ សាវឿន ជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី
២. ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ
៣. វរសេនីយ៍ឯក សុខា រ៉ានាថ ជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង
៤. វរសេនីយ៍ឯក សេង សុភាព ជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង
និង ៥. វរសេនីយ៍ឯក ថេង ឆេងលីម ជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម៕