ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

នាយករដ្ឋមន្រ្តីជប៉ុនសន្យាផ្តល់ដើមសាគូរ៉ា ២៥០ដើមដល់សហរដ្ឋអាមេរិកដើម្បីរឹតចំណងមិត្តភាព

ជប៉ុន៖ នាយករដ្ឋមន្រ្តីជប៉ុន លោក Fumio Kishida ទទួលបានការគាំទ្រ និងអបអរសាទរជាខ្លាំងពីសំណាក់សមាជិកសភាអាមេរិក បន្ទាប់ពីលោកបានប្រកាសពីផែនការបរិច្ចាគដើមសាគូរ៉ាចំនួន ២៥០ដើមទៅកាន់រដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ក្នុងគោលបំណងអបអរសាទរខួបលើកទី២៥០ នៃទិវាឯករាជ្យរបស់សហរដ្ឋអាមេរិក។ នៅក្នុងសុន្ទរកថាទៅកាន់សភាអាមេរិកក្នុងទីក្រុងវ៉ាស៊ីនតោន ដោយបានគូសបញ្ជាក់ពីទំនាក់ទំនងជិតស្និទ្ធរវាងសហរដ្ឋអាមេរិក និងជប៉ុន លោក Kishida បានលើកឡើងពីផែនការនៃការផ្តល់ដើមសាគូរ៉ា ទៅកាន់ភ្នាក់ងារឧទ្យានជាតិរបស់សហរដ្ឋអាមេរិក សម្រាប់ដាំនៅក្នុងទីតាំងទ្យានសំខាន់ៗមួយចំនួនក្នុងរដ្ឋធានីអាមេរិក។ 

លោកនាយករដ្ឋមន្រ្តីជប៉ុនក្នុងសុន្ទរកថាជាភាសាអង់គ្លេសបានថ្លែងថា៖ "ដើម្បីជាការបង្ហាញនូវមិត្តភាព ជប៉ុននឹងផ្តល់ជូននូវដើមសាគូរ៉ាចំនួន ២៥០ដើម ដែលនឹងត្រូវរំពឹងថាដាក់ដាំនៅលើដីសហរដ្ឋអាមេរិកចំថ្ងៃខួបលើកទី ២៥០ នៃទិវាឯករាជ្យជាតិរបស់អ្នក (សហរដ្ឋអាមេរិក)"។ គួរបញ្ជាក់ថា ខួបលើកទី២៥០ឆ្នាំនៃឯករាជ្យភាពរបស់សហរដ្ឋអាមេរិកនឹងត្រូវធ្វើឡើងនាថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៦។ 

គួរបញ្ជាក់ថា រដូវកាលនៃផ្កាសាគូរ៉ារីកបានក្លាយជាទស្សនីយភាពប្រចាំឆ្នាំជាទីពេញចិត្តក្នុងរដ្ឋធានីវ៉ាស៊ីនតោនសម្រាប់ប្រជាជនអាមេរិក ក៏ដូចជាភ្ញៀវទេសចរណ៍ពីបណ្ដាប្រទេសផ្សេងៗ បន្ទាប់ពីជប៉ុនធ្លាប់បានបរិច្ចាគដើមឈើនេះទៅកាន់សហរដ្ឋអាមេរិកកាលពីឆ្នាំ១៩១២ ដែលជានិមិត្តរូបនៃមិត្តភាពរវាងប្រទេសទាំងពីរ។ យ៉ាងណាមិញ ទំនាក់ទំនងរវាងប្រទេសទាំងពីរបានធ្លាក់ចូលទៅក្នុងមហន្តរាយ អំឡុងឆ្នាំ១៩៤១ ដល់ឆ្នាំ១៩៤៥ និងក្រោយមកបានកសាងទំនាក់ទំនងជាសម្ព័ន្ធមិត្តឡើងវិញយ៉ាងល្អូកល្អឺនជាច្រើនទសវត្សរ៍មកហើយ។ 

គួរឱ្យដឹងផងដែរថា នាយករដ្ឋមន្រ្តីជប៉ុន លោក Fumio Kishida គឺជានាយករដ្ឋមន្រ្តីជប៉ុនទីពីរក្នុងប្រវត្តិសាស្រ្តដែលបានថ្លែងសុន្ទរកថានៅក្នុងកិច្ចប្រជុំរួមគ្នានៃសភា និងព្រឹទ្ធសភាអាមេរិក បន្ទាប់ពីអតីតនាយករដ្ឋមន្រ្តីលោក Shinzo Abe។ ការថ្លែងសុន្ទកថានេះជាឯកសិទ្ធិជាទូទៅត្រូវបានបម្រុងទុកសម្រាប់សម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់សហរដ្ឋអាមេរិក បន្ទាប់ពីបញ្ចប់ជំនួបជាមួយប្រធានាធិបតី៕





ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក