ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ស្ថាប័នកីឡាអាមេរិកគាំទ្រចំពោះផែនការផ្តល់ប្រាក់រង្វាន់ដល់អត្តពលិកម្ចាស់មេដាយកីឡាអូឡាំពិក

កីឡា៖ ស្ថាប័នកីឡា USA Track & Field (USATF) របស់សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍​ម្សិលមិញបានសំដែងនូវការកោតសរសើរអំពីកាសម្រេចចិត្តរបស់ស្ថាប័នអត្តពលិកពិភពលោក ( World Athletics WA) ដើម្បីផ្តល់ជាប្រាក់រង្វាន់ជូនទៅកាន់ម្ចាស់មេដាយមាសអូឡាំពិក និងជាជំហាននៃការបញ្ចប់ប្រពៃណី ១២៨ឆ្នាំរបស់កីឡាអូឡាំពិក។

គួរបញ្ជាក់ថា កីឡាអត្តពលិកកម្មបានក្លាយជាប្រភេទកីឡាដំបូងគេដែលផ្តល់ប្រាក់រង្វាន់ដល់ម្ចាស់ជើងឯកអូឡាំពិក ខណៈដែលលោក Sebastian Coe ប្រធានស្ថាប័នអត្តពលិកពិភពលោកបានប្រកាសកាលពីថ្ងៃពុធថា ម្ចាស់មេដាយមាសនាព្រឹត្តិការណ៍កីឡាអូឡាំពិក នាទីក្រុងប៉ារីស នឹងទទួលបានប្រាក់រង្វាន់ប្រមាណ ៥០,០០០ដុល្លារអាមេរិកក្នុងម្នាក់។ 

នាយកប្រតិបត្តិនៃស្ថាប័ន USATF លោក Max Siegel បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា "USATF មានមោទនភាពដែលសហព័ន្ធអន្តរជាតិរបស់យើងគឺជាស្ថាប័នដំបូងគេ ដែលលើកឡើងពីការផ្តល់ប្រាក់រង្វាន់សម្រាប់អ្នកឈ្នះមេដាយមាសអូឡាំពិកទីក្រុងប៉ារីសឆ្នាំ២០២៤នេះ"។ លោកបន្តថា៖ "ការសម្រេចចិត្តជាប្រវត្តិសាស្ត្ររបស់ស្ថាប័នអត្តពលិកពិភពលោក បានបង្ហាញពីរិះរកគំនិតការច្នៃប្រឌិត និងគាំទ្រទៅដល់អត្តពលិកទាំងអស់។ យើងក៏ទន្ទឹងរង់ចាំមើលឃើញគំនិតផ្តួចផ្តើមនេះ ដែលអាចនឹងបន្តដល់ព្រឹត្តិការណ៍កីឡាអូឡាំពិក ទីក្រុង ឡូស អេនចឺលែស សហរដ្ឋអាមេរិក​ នាឆ្នាំ២០២៨ ខាងមុខផងដែរ"។

គួរបញ្ជាក់ថា សេចក្ដីថ្លែងការណ៍នេះបានផ្តល់ភាពវិជ្ជមាន និងទទួលបានការគាំទ្រជាខ្លាំងពីសំណាក់អត្តពលិកល្បីៗជុំវិញពិភពលោក ខណៈប្រាក់រង្វាន់ជាង ២​,៤លានដុល្លារអាមេរិក ត្រូវបានត្រៀមជាស្រេចសម្រាប់ផ្តល់ឱ្យម្ចាស់មេដាយមាសទាំង ៤៨ នៅក្នុងវិញ្ញសារអត្តពលិកកម្មនៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក ឆ្នាំ២០២៤។ ដោយឡែក ម្ចាស់មេដាយប្រាក់ និងមេដាយសំរឹទ្ធក្នុងវិញ្ញាសាអត្តពលកម្ម ក៏នឹងទទួលបានប្រាក់រង្វាន់ផងដែរ ចាប់ពីព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ២០២៨​ តទៅ៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក