ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

អ៊ីស្រាអែលប្រកាសអាសន្នក្នុងប្រទេស ស្របពេលកំពុងសង្គ្រឺតធ្មេញដាក់គ្នាខ្លាំងជាមួយអ៊ីរ៉ង់

អន្តរជាតិ៖ អ៊ីស្រាអែលបានធ្វើការប្រកាសអាសន្ននៅថ្ងៃព្រហស្បតិ៍ ទី១១ម្សិលមិញនេះ បន្ទាប់ពីសត្រូវរបស់ខ្លួនគឺអ៊ីរ៉ង់បានគំរាមកំហែងសងសឹកចំពោះការវាយប្រហារនៅក្នុងប្រទេសស៊ីរីកាលពីដើមខែមេសា ដែលបណ្ដាលឱ្យឧត្តមសេនីយ៍អ៊ីរ៉ង់ពីរនាក់បានស្លាប់ ក៏ដូចជាសកម្មភាពសង្គ្រាមដែលកំពុងកើតមានឡើងនៅក្នុងតំបន់ហ្គាហ្សា។ គួរបញ្ជាក់ថា ការប្រកាសអាសន្នរបស់អ៊ីស្រាអែលធ្វើឡើង បន្ទាប់ពីប្រទេសនេះបានពង្រឹងការការពារដែនអាកាសរបស់ខ្លួន និងផ្អាកការបញ្ជូនកម្លាំងប្រយុទ្ធចេញពីប្រទេស ខណៈសហរដ្ឋអាមេរិកក៏បានព្រមានពីហានិភ័យនៃការវាយប្រហារដោយអ៊ីរ៉ង់ ឬក្រុមសម្ព័ន្ធមិត្តរបស់ប្រទេសនេះ អំឡងពេលដែលភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ាកើនឡើង។

ប្រធានាធិបតីអាមេរិកលោក Joe Biden បាននិយាយកាលពីថ្ងៃពុធថា អ៊ីរ៉ង់កំពុង "គំរាមកំហែងថានឹងបើកការវាយប្រហារមួយលើអ៊ីស្រាអែល" ស្របពេលដែលសហរដ្ឋអាមេរិកបានសន្យាថានឹងផ្តល់ការការពារយ៉ាងរឹងមាំមួយដល់អ៊ីស្រាអែល បើទោះបីជាបច្ចុប្បន្នទំនាក់ទំនងការទូតភាគីទាំងពីរហាក់កំពុងមានភាពខ្វែងគ្នាទៅលើបញ្ហាសង្គ្រាមនៅហ្គាហ្សា។ 

គួរបញ្ជាក់ថា អ៊ីស្រាអែលត្រូវបានមជ្ឈដ្ឋានអន្តរជាតិរិះគន់ជាខ្លាំងទៅលើសកម្មភាពនៃការវាយប្រហារលើអគារ​ស្ថាន​កុងស៊ុល​របស់​អ៊ីរ៉ង់​នៅ​ក្រុង​ដាម៉ាស កាលពីថ្ងៃទី០១ ខែមេសាកន្លងទៅ ដែលបណ្ដាលឱ្យ​កង​ឆ្មាំ​បដិវត្តន៍​៧​នាក់បាត់បង់ជីវិត ដែលក្នុងនោះមាន​ឧត្តម​សេនីយ៍​ជាន់ខ្ពស់របស់អ៊ីរ៉ង់ពីរ​នាក់។ មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Ayatollah Ali Khamenei បានព្រមាននៅថ្ងៃពុធថា អ៊ីស្រាអែលនឹងត្រូវទទួលទណ្ឌកម្មចំពោះទង្វើរបស់ខ្លួន។ ងាកមករដ្ឋមន្រ្តីការបរទេសអ៊ីស្រាអែល លោក Israel Katz បានឆ្លើយតបភ្លាមៗផងដែរថា ប្រសិនបើមានសកម្មភាពណាមួយពីអ៊ីរ៉ង់ ខ្លួននឹងវាយប្រហារលើប្រទេសនេះវិញដូចគ្នា។ 

ជុំវិញភាពតានតឹងដែលកំពុងកើតមាននេះ​ រដ្ឋាភិបាលរុស្សីបានអំពាវនាវឱ្យភាគីទាំងពីរអនុវត្តការអត់ធ្មត់រៀងៗខ្លួន។ ដោយឡែក រដ្ឋមន្រ្តីការបរទេសអាល្លឺម៉ង់ លោកស្រី Annalena Baerbock បានជំរុញឱ្យមាន "ការអត់ធ្មត់ជាអតិបរមា" ហើយជើងហោះហើរអាកាសចរណ៍ Lufthansa ឯណោះវិញបានបញ្ជាក់ថា ខ្លួនបានបន្តការផ្អាកជើងហោះហើរទៅកាន់អ៊ីរ៉ង់ជាបណ្តោះអាសន្នសិនរហូតដល់ថ្ងៃសៅរ៍ខាងមុខ។ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir-Abdollahian បញ្ជាក់ថា លោកបានទទួលការហៅទូរស័ព្ទពីរដ្ឋមន្រ្តីការបរទេសអាល្លឺម៉ង់ និងសមភាគីអង់គ្លេស និងអូស្ត្រាលីផងដែរ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក