ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ប្រជាពលរដ្ឋចាប់ផ្ដើមចាកចេញពីរាជធានីទៅកាន់ស្រុកកំណើតរបស់ខ្លួនក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

ភ្នំពេញ៖ ប្រជាពលរដ្ឋជាច្រើនកុះករបានទៅដល់ចំណតរថយន្តក្រុងសាធារណៈក្នុងខណ្ឌឬស្សីកែវតាំងពីព្រលឹមដើម្បីជិះរថយន្តក្រុងត្រលប់ទៅស្រុកកំណើតវិញដោយឥតគិតថ្លៃនៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤។

គួរឱ្យដឹងផងដែរថារដ្ឋាភិបាលបានសម្រេចឱ្យសាលារាជធានីភ្នំពេញបញ្ចេញរថយន្តក្រុងចំនួន៤៥៥គ្រឿងដើម្បីត្រៀមដឹកពលរដ្ឋទៅកាន់ស្រុកកំណើតនិងត្រលប់មករាជធានីភ្នំពេញដោយឥតគិតថ្លៃចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤។

មានទីតាំងស្ថានីយ និងទីតាំងរថយន្តក្រុងចំនួន៦ដែលនឹងទទួលអ្នកដំណើរទៅកាន់បណ្ដាខេត្តរួមមានស្ថានីយរថយន្តក្រុងវាលស្បូវ ទីតាំងទល់មុខវិហាយេស៊ូវគ្រិស្តវេងស្រេង ស្ថានីយរថយន្តក្រុងផ្លូវ២០០៤ ស្ថានីយរថយន្តក្រុងសួនច្បារឬស្សីកែវ ដីឡូតិ៍តំបន់ OCIC និងស្ថានីយន្តក្រុងរង្វង់មូលកួចកាណុង៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក