ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

គម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តស្វាយរៀង តម្លៃជាង៣០លានដុល្លារបានបើកការដ្ឋានសាងសង់

ស្វាយរៀង៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានបើកការដ្ឋានសាងសង់គម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តស្វាយរៀង ដោយគម្រោងនេះទទួលបានហិរញ្ញប្បទានឥតសំណងជាង៣០លានដុល្លារពីរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA)។

ពិធីបើកការដ្ឋាននេះធហវើឡើងនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និង លោក អ៊ូអិណុ អាត់ស៊ូស៊ី (UENO Atsushi) ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ដែលជាការបង្ហាញនូវដំណាក់កាលថ្មីដ៏សំខាន់ មួយទៀតនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតរបស់ខេត្តស្វាយរៀង និងដើម្បីពង្រីកការទទួលបានសេវាទឹកស្អាតក្នុងខេត្ត។

ដើម្បីឆ្លើយតបទៅនឹងកំណើននៃតម្រូវការទឹកស្អាតសម្រាប់គោលបំណងផ្សេងៗ រួមទាំងតម្រូវការប្រើប្រាស់ប្រចាំថ្ងៃ អាជីវកម្ម និងឧស្សាហកម្មនៅក្នុងខេត្ត  ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍បានស្នើសុំជំនួយពីរដ្ឋាភិបាលជប៉ុន ដើម្បីចាប់ផ្តើមគម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតថ្មីមួយ។

ជាលទ្ធផល រដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារ JICA បានសម្រេចផ្តល់ជនួយឥតសំណងចំនួន ៣.៩៨៦ លានយ៉េន ឬ ៣០,៦ លានដុល្លារអាមេរិក ដើម្បីអនុវត្គម្រោងនេះ ដែលមានរយៈពេលអនុវត្ត ២៣ ខែ ចាប់ពីខែកុម្ភៈ ឆ្នាំ២០២៤ ដល់ខែធ្នូ ឆ្នាំ២០២៥។

គម្រោងនេះរួមមានស្ថានីយ៍បូមទឹកឆៅដែលមានសមត្ថភាព ៧.៤៨០ ម៣/ថ្ងៃ, បំពង់បូមទឹកឆៅប្រវែង២,៩ គីឡូម៉ែត្រ, រោងចក្រផលិតទឹកដែលមានសមត្ថភាព ៦.៨០០ ម៣/ថ្ងៃ, បណ្តាញចែកចាយទឹកប្រវែង ១១០ គីឡូម៉ែត្រ, និងអគាររដ្ឋបាលទំហំ ២២ម៉ែត្រ x ១៧,៧ម៉ែត្រ មួយខ្នង ដោយគ្រោងដំឡើងតំណចូលផ្ទះចំនួន៣៧៥តំណ។

គម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តស្វាយរៀងបង្ហាញពីវឌ្ឍនភាពនៃកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋ ជំរុញវឌ្ឍនភាពសង្គម-សេដ្ឋកិច្ច និងជំរុញបរិយាកាសអំណោយផលដើម្បីទាក់ទាញការវិនិយោគកាន់តែច្រើនមកខេត្តស្វាយរៀង។

គួរឱ្យដឹងដែរថា ខេត្តស្វាយរៀងមានការអភិវឌ្ឍគួរឱ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសការរីកចម្រើនផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងវឌ្ឍនភាពសង្គម-សេដ្ឋកិច្ច។ ទន្ទឹមនឹងកំណើននេះ តម្រូវការទឹកស្អាតក៏បានកើនឡើងជាលំដាប់។

ក្រុងស្វាយរៀង ដែលទទួលសេវាផ្គត់ផ្គង់ទឹកស្អាតដោយរដ្ឋាករទឹកស្វយ័តក្រុងស្វាយរៀង បានជួបបញ្ហាប្រឈមដោយសារសមត្ថភាពផលិតទឹកសម្អាតនៅមានកម្រិតទាប តែ ៤.៨០០ ម៣/ថ្ងៃ និងផ្គត់ផ្គង់ប្រជាពលរដ្ឋបានត្រឹមតែជាង ២ម៉ឺននាក់ ឬប្រមាណ ៤០% នៃប្រជាជនក្នុងក្រុងប៉ុណ្ណោះ ក្នុងឆ្នាំ២០១៧៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក