ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ស្វាមីម្ចាស់ប្រេន Lakamo ទទួលមរណភាព ក្នុងករណីជំរិតទារប្រាក់២០ម៉ឺនដុល្លារ

ភ្នំពេញ៖ បុរសម្នាក់ដែលស្គាល់ថាជាស្វាមីម្ចាស់ប្រេន Lakamo បានស្លាប់ ដោយជនសង្ស័យបាញ់ត្រូវក្បាលចំនួន០១គ្រាប់ បន្ទាប់ពីធ្វើសកម្មភាពជំរិតទារប្រាក់២០ម៉ឺនដុល្លារ។

តាមប្រភពដែលអាចទុកចិត្តបាន បានឱ្យដឹងថា ជនរងគ្រោះ ឈួរ ឈុនហួរ ភេទប្រុស អាយុ៤៣ឆ្នាំ មានទីលំនៅផ្ទះលេខ១៦៥ ផ្លូវ២២ម៉ែត្រ ក្រុមទី៨ ភូមិបាក់ខែង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មុខរបរប្រធានក្រុមហ៊ុន ព្រីមា ផាក លក់អចលនទ្រព្យ បានស្លាប់នៅកន្លែងកើតហេតុ ដោយជនសង្ស័យបាញ់ត្រូវក្បាលចំនួន០១គ្រាប់ ខណៈជនសង្ស័យ មិនស្គាល់អត្តសញ្ញាណ ភេទប្រុស អាយុប្រហែល២៥ឆ្នាំ ស្លៀកខោខូវប៊យ ពណ៍ទឹកប៊ិចជើងវែង ពាក់អាវធំពណ៍ខ្មៅដៃវែង ពាក់មួកការពារពណ៌ខ្មៅនិងពាក់ម៉ាស់ពណ៌ខ្មៅ ប្រើកាំភ្លើងខ្លីម៉ាក់ឡុកពណ៍ខ្មៅ បានបាញ់សម្លាប់ខ្លួនឯងនៅផ្ទះកើតនេះដែរ។

ប្រភពដដែលបានឱ្យដឹងទៀតថា នៅថ្ងៃកើតហេតុ ទី១០ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល២២:០០នាទី ពេលដែលក្រុមគ្រួសារជនរងគ្រោះកំពុងសម្រាកក្នុងផ្ទះ ជនសង្ស័យបានផ្លោះរបងចូលមកក្នុងបរិវេណផ្ទះ ហើយបានយកកាំភ្លើងខ្លីភ្ជង់អ្នកបម្រើដែលកំពុងលេងចាននៅក្រៅផ្ទះ រួចបណ្ដើរចូលទៅក្នុងផ្ទះបិទទ្វាគំរាមមិនឲ្យសែ្រឆោឡោរ។

បន្ទាប់មកជនសង្ស័យបានដើរឡើងទៅជាន់ទី១ សំដៅទៅបន្ទប់របស់ជនរងគ្រោះដេក រួចភ្ជង់ជនរងគ្រោះគំរាមទារប្រាក់ចំនួន២០មុឺនដុល្លា ហើយក៍មានការប្រតាយប្រតប់គ្នា ជាមួយនឹងជនរងគ្រោះ ក្រោយមកជនរងគ្រោះក៏បានរត់ទៅចូលពួនក្នុងបន្ទប់ទឹកនិងបិទទ្វារបន្ទប់ទឹក ពេលនោះជនសង្ស័យបានបាញ់០១គ្រាប់ ធ្លាយទ្វាបន្ទប់ទឹកទៅត្រូវក្បាលជនរងគ្រោះបណ្ដាលឲ្យស្លាប់ភ្លាមៗ នៅក្នុងបន្ទប់ទឹក។

ក្រោយមកជនសង្ស័យបានភ្ជង់គំរាមប្រពន្ធជនរងគ្រោះឈ្មោះ មាស ច័ន្ទដាលីន អាយុ៣៨ឆ្នាំ មុខរបរលក់ផលិតផលតុបតែងខ្លួនយីហោ LAKAMO និងកូនចៅព្រមទាំងអ្នកបម្រើនៅក្នុងផ្ទះទាំងអស់ឲ្យនៅស្ងៀមកុំស្រែកឡូឡា និងគំរាមទារប្រាក់ពីប្រពន្ធជនរងគ្រោះ ចំនួន២០មុឺនដុល្លា ប៉ុន្តែប្រពន្ធជនរងគ្រោះថាគ្មានប្រាក់ឱ្យ និងបានលួចរាយការណ៍តាមរយះប្រពន្ធ័ Hotline ទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ។

នៅវេលាម៉ោង០៦ព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំដោយ ឧត្តមសេនីយ៍ឯក រត្ន័ ស្រ៊ាង ជាមេបញ្ជាការ បានចុះមកដល់កន្លែងកើតហេតុបានធ្វើការឡោមពទ្ធ័ផ្ទះកើតហេតុ ដើម្បីរំដោះក្រុមគ្រួសារជនរងគ្រោះ និងចាប់ខ្លួនជនសង្ស័យ តែនៅពេលនោះជនសង្ស័យបានអើតមើលតាមបង្អួចពីលើផ្ទះមកបានឃើញសមត្ថកិច្ចឡោមព័ទ្ធជុំវិញ គិតថាមិនអាចរត់រួច ក៏សម្រេចចិត្តបាញ់សម្លាប់ខ្លួនឯងនៅក្នុងផ្ទះកើតហេតុតែម្ដង៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក