រដ្ឋមន្ត្រី ថោ ជេដ្ឋា ចុះពិនិត្យវឌ្ឍនភាពគម្រោងជួសជុលការខូចខាតដោយសារទឹកជំនន់ឆ្នាំ២០២០ ខេត្តបាត់ដំបង | កម្ពុជា-វៀតណាបេ្តជ្ញាកសាងនូវមិត្តភាព ជាបងប្អូនឲ្យកាន់តែរឹងមាំយូរអង្វែង | នាវាដឹកប្រេងជាង ១,៤លានលីត្របានលិចចូលទៅក្នុងសមុទ្រក្បែររដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីន | រដ្ឋមន្ត្រីក្រសួងការងារចុះសួរសុខទុក្ខ និងទទួលទានអាហារជាមួយកម្មកររោងចក្រតារាលជាង៦ពាន់នាក់ |

ទំនាក់ទំនងកម្ពុជា-ឡាវ បានឈានដល់កម្រិតដៃគូរយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយគង់វង្សយូរអង្វែង

ឡាវ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍ មាតុភូមិកម្ពុជា លើកឡើងថា ទំនាក់ទំនងរវាងកម្ពុជានិងឡាវ បានពូនជ្រំដោយថ្នាក់ដឹកនាំប្រទេសទំាងពីរនៅគ្រប់ជំនាន់ និងបានឈានដល់កម្រិត ដៃគូរយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយគង់វង្សយូរអង្វែង។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បញ្ជាក់ដូចនេះក្នុងឱកាសចូលជួបសម្តែងការគួរសមជាមួយ លោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅរដ្ឋធានីវៀងចន្ទន៍ ប្រទេស ឡាវ នារសៀលថ្ងៃពុធ ទី១០ ខែមេសា ឆ្នាំ២០២៤។

សម្តេចកិត្តិសង្គហបណ្ឌិត សម្តេចបានលើកឡើងថា ទំនាក់ទំនងដ៏ ល្អរវាងប្រទេសទំាងពីរ មិនត្រឹមបង្កើតបាននូវសុខដុមរមនារវាងប្រជាជាតិ មានភូមិផងរបង ជាប់គ្នានេះទេ តែបាននាំមកនូវវិបុលភាព ស្ថិរភាពសង្គម និងការពង្រឹងគោលការណ៍ ពហុនិយមដល់តំបន់និងសកលលោកថែមទៀតផង។

ជាមួយគ្នានេះ លោក SONEXAY SIPHANDONE បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរ ទស្សនកិច្ចរបស់ថ្នាក់ដឹកនាំរបស់គណប្រតិភូរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា មកកាន់ ប្រទេសឡាវថា ពិតជាមានសារៈសំខាន់ នៅក្នុងការពូនជ្រំនិងលើកកម្ពស់ កិច្ចសហប្រតិបត្តិការរវាងប្រទេសទំាងពីរឱ្យកាន់តែរឹងមាំស៊ីជម្រៅលើគ្រប់វិស័យ។

លោកក៏បានចូលរួមអបអរសាទរដែល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានជាប់ឆ្នោតជាប្រធានព្រឹទ្ធសភា កាលពីពេលថ្មីៗនេះ និងបានជូនពរឲ្យការបោះឆ្នោត ក្រុមប្រឹក្សារាជធានី-ខេត្ត ដំណើរការទៅដោយរលូន និងទទួលបានជោគជ័យ។

នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានគូសបញ្ជាក់ថា ទោះបីប្រទេសឡាវបានកំពុងជួបបញ្ហាខ្លះៗ លើផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តែរដ្ឋាភិបាលឡាវក៏បានដាក់ចេញនូវកម្មវិធីមួយចំនួនក្នុងការដោះស្រាយបញ្ហា ប្រកបដោយប្រសិទ្ធភាពផងដែរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក