ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

រាជដ្ឋាភិបាលអនុម័តលើគម្រោងប្រមាណ៣០០លានដុល្លារ ដើម្បីដោះស្រាយបញ្ហាលិចទឹកនៅភ្នំពេញ

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលបានចំណាយថវិកាជាតិ ប្រមាណជាងបីរយលានដុល្លារអាមេរិក លើគម្រោងរំដោះទឹកជំនន់នៅតាមទីប្រជុំជននានា ក្នុងរាជធានីភ្នំពេញ ខណៈគម្រោងនេះកំពុងអនុវត្ត។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសបិទសន្និបាតបូកសរុបការងារក្រសួងធនធានទឹក និងឧតុនិយម នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ ថ្លែងថា៖«គម្រោងនេះផ្តោតបុកពីរមុខព្រួញ ទីមួយគឺការបញ្ជៀសទឹក កុំឱ្យបុកមកភ្នំពេញ ទីពីរ គឺដោះស្រាយប្រព័ន្ធរំដោះទឹក នៅក្នុងរាជធានីភ្នំពេញដែលមានស្រាប់»។

សម្តេចធិបតីបានលើកឡើងថា បញ្ហាទឹកជំនន់នៅក្នុងរាជធានីភ្នំពេញត្រូវ តែដោះស្រាយឲ្យបានទាន់ពេលវេលា ដោយត្រូវបង្កើនឧបករណ៍បន្ថែមជាពិសេសគឺស្ថានីយ៍បូមទឹក ដើម្បីបញ្ជៀសទឹកកុំឲ្យបុកចូលក្នុងភ្នំពេញ និងដោះស្រាយប្រព័ន្ធទឹកនៅក្នុងរាជធានីដែលមានស្រាប់ ផ្តោតលើគឺ ការកាយប្រលាយរំដោះទឹក ការរៀបចំស្តារប្រព័ន្ធលូដាក់ថ្មី ផ្លាស់ប្តូរលូតូចចាស់ៗ។

សម្តេចធិបតីបានឱ្យដឹងទៀតថា ក៏មានការរៀបចំបន្ថែមស្ថានីយបូមទឹក និងបង្កើនសមត្ថភាពស្ថានីយបូមទឹក នៅក្នុងរាជធានីភ្នំពេញ ដោយផែនការនេះបានរៀបចំជាបណ្តើរៗ និងកំពុងសិក្សាពីផលប៉ះពាល់។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមទៀតថា គម្រោងដែលបានចំណាយនេះគឺភាគច្រើនពាក់ ព័ន្ធទៅនឹងការស្តាប្រឡាយដែលមានស្រាប់ ដែលក្នុងនោះគឺមានចំនួនបីកន្លែងធំៗ ទី១ពីទំនប់រលាំងជ្រៃ មកព្រែកហូរតាខ្មៅដោយមានចម្ងាយជាង២៦០គីឡូម៉ែត្រ និងស្ទឹងតូចៗជាង១០ខ្សែទៀត ព្រមទាំងការធ្វើស្ថានីយបូមទឹកថ្មីចំនួនបួនកន្លែងទៀត ធ្វើយ៉ាងណាកុំឲ្យទឹកជំនន់បុកចូលរាជធានីភ្នំពេញបន្តទៀត។

ទន្ទឹមនោះ គម្រោងទី២ គឺគម្រោងជុសជុលកែលម្អរ ស្តារប្រព័ន្ធស្រោចស្រពរំដោះទឹកពីភាគនិរតីភ្នំពេញដែល ក្នុងនោះគឺស្តាអនុគម្រោងនៅច្បារមន ខេត្តកំពង់ស្ពឺ និងអនុគម្រោងនៅ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងទី៣ គម្រោងប្រព័ន្ធស្រោចស្រពការពារទឹកជំនន់ស្ទឹងព្រែកត្នោត ដោយធ្វើការស្តារប្រឡាយជាច្រើននៅតំបន់នោះដល់ ស្ទឹងព្រែកហូរ តាខ្មៅជាដើម៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក