រតនគិរី៖ ស្វាកន្ទុយស ជាប្រភេទពានរដែលមានពណ៌សម្បុរស្រស់ស្អាត ដោយមានលក្ខណៈខុសប្លែកពីប្រភេទស្វាដទៃទៀត។
នៅកម្ពុជាដែនជម្រកសត្វព្រៃលំផាត់ក្នុងខេត្តរតនគិរី និងមណ្ឌលគិរី គឺជាទីតាំងដ៏សំខាន់មួយដែលបានគាំទ្រដល់ការរស់នៅរបស់សត្វស្វាកន្ទុយស។
ស្វាកន្ទុយស គឺជាប្រភេទជិតផុតពូជបំផុតអាស្រ័យចំនួនវាមានការចុះជាលំដាប់។ការបរបាញ់ និងការបាត់បង់ទីជម្រកគឺជាកត្តាប្រឈមចម្បងរបស់អំបូរពានរនេះ៕