ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

វិនិយោគិនជាង៧០ក្រុមហ៊ុនចូលរួមវេទិកាធុរកិច្ចភាពជាដៃគូកម្ពុជា និងក្វាងដុង-ហុងកុង-ម៉ាកាវ

ភ្នំពេញ៖ វិនិយោគិនប្រមាណ ៧០ក្រុមហ៊ុនផ្សេងៗគ្នា បានចូលរួមវេទិកាធុរកិច្ចភាពជាដៃគូកម្ពុជា និងក្វាងដុង-ហុងកុង-ម៉ាកាវ ក្នុងរាជធានីភ្នំពេញ ដើម្បីឈ្វេងយល់អំពីឱកាសវិនិយោគនៅកម្ពុជា។

កាលពីល្ងាចថ្ងៃអង្គារ ទី៩ ខែមេសា ឆ្នាំ២០២៤ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញចូលរួមជាអធិបតី ក្នុងវេទិកាធុរកិច្ចភាពជាដៃគូកម្ពុជា និងក្វាងដុង-ហុងកុង-ម៉ាកាវ ដែលមានវិនិយោគិនប្រមាណ ៧០ក្រុមហ៊ុនផ្សេងៗគ្នាចូលរួម។

វេទិកាធុរកិច្ចនាឱកាសនេះត្រូវបានរៀបចំឡើងដោយសភាពាណិជ្ជកម្មចិន រួមសហការជាមួយសហភាពសហគ្រិនតំបន់ឈូងសមុទ្រពិសេស ក្វាងទុង-ហុងកុង-ម៉ាកាវ (GBA) ប្រារព្វឡើងក្នុងទីក្រុងភ្នំពេញ ដើម្បីបញ្ជ្រាបផ្សព្វផ្សាយសក្ដានុពលរបស់ប្រទេសកម្ពុជាទៅវិនិយោគិនប្រមាណ ៧០ក្រុមហ៊ុនផ្សេងៗគ្នា លើវិស័យជាច្រើន។

នាឱកាសថ្លែងសុន្ទរកថាគន្លឹះ ឧបនាយករដ្ឋមន្រ្តី បានសង្កត់ធ្ងន់អំពីហេតុផលជាច្រើន ដែលវិនិយោគិនគួរជ្រើសយកកម្ពុជា សម្រាប់ការបណ្ដាក់ទុនរបស់ខ្លួន ដោយផ្ដើមចេញពីកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ កំណើនសេដ្ឋកិច្ច ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ធនធានមនុស្ស ហេដ្ឋារចនាសម្ព័ន្ធសង្គម។

ទន្ទឹមនោះ លោក ស៊ុន ចាន់ថុល ក៏បានលើកឡើងពី ហេតុផលបន្ថែម ដែលវិនិយោគិនគួរជ្រើសយកកម្ពុជា សម្រាប់ការបណ្ដាក់ទុនរបស់ខ្លួន ក្នុងនោះកម្ពុជាមានច្បាប់វិនិយោគដែលមានភាពបើកចំហរជូនវិនិយោគិន, វេទិការដ្ឋាភិបាលនិងផ្នែកឯកជនសម្រាប់ដោះស្រាយបញ្ហាប្រឈមនានារបស់វិនិយោគិន, ស្ថានភាពទីផ្សាររបស់កម្ពុជាដែលភ្ជាប់ទៅកាន់ពិភពលោកតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មជាច្រើនរួមមាន អាស៊ាន (AFTA) កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(RCEP) និងប្រព័ន្ធអនុគ្រោះពន្ធEBAជាដើម។

ក្នុងវេទិកាធុរកិច្ចភាពជាដៃគូកម្ពុជា និងក្វាងដុង-ហុងកុង-ម៉ាកាវ នេះ លោក ស៊ុន ចាន់ថុល ក្រៅពីផ្ដល់សន្ទរកថាគន្លឹះអំពីសក្ដានុពលកម្ពុជាសម្រាប់ការវិនិយោគ លោកក៏បានបើកឱកាសជូនវិនិយោគិនអាចសាកសួរដោយផ្ទាល់នូវសំណួរនានាអំពីការវិនិយោគនៅកម្ពុជាផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក