លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព |

រណសិរ្ស កម្ពុជា ឡាវ វៀតណាម បន្តពង្រឹងពង្រីកនូវចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការ

ភ្នំពេញ៖ សម្តេច ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍ មាតុភូមិកម្ពុជា បានឱ្យដឹងថា រណសិរ្ស កម្ពុជា ឡាវ វៀតណាម បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា ដើម្បីបន្តពង្រឹង ពង្រីកនូវចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការ។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរណសិរ្ស ៣ប្រទេស កម្ពុជា-ឡាវ-វៀតណាម នៅរដ្ឋធានីវៀងចន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤។

សម្តេចកិត្តិសង្គហបណ្ឌិត បានមានប្រសាសន៍លើកឡើងថា ឆ្នាំនេះគឺជាកិច្ចប្រជុំលើកទី ៥ រវាងក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា គណ:កម្មាធិការមជ្ឈិម រណសិរ្សអភិវឌ្ឍនជាតិឡាវនិងគណ:កម្មាធិការមជ្ឈិមរណសិរ្ស មាតុភូមិវៀតណាម នៃ ដំណាក់កាល ២០២៤ ២០២៧។

នៅក្នុងកិច្ចប្រជុំនោះប្រទសទាំង៣ បានលើកឡើងអំពីវឌ្ឍន:ភាពរបស់រណសិរ្សនីមួយៗ និង បានចែករំលែកនូវបទពិសោធន៍ទៅវិញទៅមក។

រណសិរ្សនៃប្រទសទាំង ៣ ក៏មានឯកភាពគ្នា និងចុះហត្ថលេខា លើ អនុស្សរណ:នៃយោគយល់គ្នាដំណាក់កាល ២០២៤ ២០២៧ ដើម្បីបន្តកិច្ចសហប្រតិបត្តិ ការនៃប្រទេសទាំង៣ ដើម្បីជម្រុញការពង្រឹង និងពង្រីក សាមគ្គីភាព មិត្តភាព និងកិច្ចសហ ប្រតិបត្តិការរបស់ប្រទេសទាំង ៣ កាន់តែទូលំទូលាយ រឹងមាំ ស្ថិតស្ថេរ គង់វង្សយូរអង្វែង ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក