ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

Telegram បើកមុខងារថ្មីដែលអ្នកប្រើប្រាស់អាចរកលុយបាន

ភ្នំពេញ៖ ឥឡូវនេះ អ្នកប្រើប្រាស់បណ្តាញសង្គមតេលេក្រាម (Telegram) អាចទទួលបាន 50% នៃប្រាក់ចំណូលពីការផ្សាយពាណិជ្ជកម្មដែលបង្ហាញនៅក្នុងឆាណែល (Channel) ខ្លួន ប៉ុន្តែតម្រូវឱ្យមានគ្រប់តាមគោលការណ៍ដែលតេឡេក្រាមកំណត់។

យោងតាមការផ្សាយរបស់ Telegram.org បានឱ្យដឹងថា ការរកចំណូលនេះ គឺពឹងផ្អែកទៅលើពាណិជ្ជកម្ម នៅពេលដែល Channel Telegram មានអ្នកតាមដានយ៉ាងតិច១ពាន់នាក់ឡើង នឹងអាចទទួលបាន 50% នៃប្រាក់ចំណូលពីការផ្សាយពាណិជ្ជកម្មដែលបង្ហាញក្នុងឆាណែលនោះ។

ប្រភពដដែលបានបញ្ជាក់ថា សម្រាប់ចំណូលដែលរកបាន Telegram នឹងធ្វើការទូទាត់ទៅម្ចាស់ Channel តាមរយៈ Toncoins ដែលជារូបិយប័ណ្ណគ្រីបតូដែលដំណើរការដោយ TON Blockchain ខណៈ ការទូទាត់តាម Toncoins គឺរហ័ស និងសេវាទូទាត់ទាបជាងសេវាធនាគារ។

គួរបញ្ជាក់ផងថា Telegram បង្ហាញពីការបើកឱ្យរកលុយ ប៉ុន្តែមិនទាន់បញ្ជាក់ពីមធ្យោបាយតភ្ជាប់ ដើម្បីអាចចូលទៅរកលុយបាននោះទេ Telegram។ Telegram នឹងធ្វើការបញ្ជាក់នៅពេលក្រោយបន្តទៀតចំពោះដំណើរការរកចំណូលនេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក