ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

របបយោធាមីយ៉ាន់ម៉ាថ្កោលទោសទៅលើរបាយការណ៍ស្ថានភាពសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ

មីយ៉ាន់ម៉ា៖ របបយោធាមីយ៉ាន់ម៉ា នៅថ្ងៃអង្គារ ទី៩ ខែមេសានេះ បានថ្កោលទោសចំពោះ "ការចោទប្រកាន់តែម្ខាង" របស់អង្គការសហប្រជាជាតិ (UN) អំពីកំណត់ត្រាសិទ្ធិមនុស្សរបស់ខ្លួន ហើយបានបន្ថែមថា រដ្ឋាភិបាលមិនបានទទួលការទាក់ទងផ្លូវការណាមួយទៅនឹងការតែងតាំងបេសកជនពិសេសថ្មីរបស់អង្គការសហប្រជាជាតិនៅក្នុងប្រទេសមីយ៉ាន់ម៉ាឡើយ។ 

គួរប​ញ្ជាក់ថា មីយ៉ាន់ម៉ាកំពុងត្រូវបានហែកហួរដោយជម្លោះផ្ទៃក្នុង ក្រោយរដ្ឋប្រហារយោធាបានទម្លាក់មេដឹកនាំ លោកស្រី អ៊ុងសាន ស៊ូជី ចេញពីតំណែង ហើយបច្ចុប្បន្ននេះកំពុងញាំញីដោយការប៉ះទង្គិចគ្នារវាងក្រុមឧទ្ទាមជនជាតិភាគតិច និងក្រុមអ្នកប្រឆាំងនឹងរដ្ឋប្រហារដែលដឹកនាំដោយ លោក មីន អ៊ុងឡាំង។

រដ្ឋាភិបាលយោធាបានសំដែងការប្រតិកម្មដោយកំហឹងទៅកាន់អង្គការសហប្រជាជាតិ និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN) ដែលប៉ុនប៉ងបង្កើតឱ្យមានកិច្ចចរចាសន្ទនារវាងរដ្ឋាភិបាល និងកម្លាំងប្រឆាំងដែលរបបយោធាប្តេជ្ញាថានឹងបំផ្លាញចោលនូវក្រុមទាំងនេះ។ គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន  ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបានអនុម័តដំណោះស្រាយមួយដោយថ្កោលទោស "ការរំលោភសិទ្ធិមនុស្សដ៏គួរឱ្យតក់ស្លុត និងជាប្រព័ន្ធ" នៅក្នុងប្រទេសមីយ៉ាន់ម៉ា។

ក្រសួងការបរទេសនៃរបបយោធាមីយ៉ាន់ម៉ាបានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយថា ដំណោះស្រាយរបស់ UN គឺជាការចោទប្រកាន់ដោយគ្មានមូលដ្ឋាន និងការចោទប្រកាន់តែម្ខាង។ មិនត្រឹមតែប៉ុណ្ណោះ ភាគីមីយ៉ាន់ម៉ាបានបដិសេធ​យ៉ាង​ដាច់​អហង្ការ​ចំពោះ​ដំណោះស្រាយដែលធ្វើឡើងដោយអង្គការសហប្រជាជាតិ។ សេចក្តីថ្លែងការណ៍ដដែលក៏បានបញ្ជាក់ UN មិនបានធ្វើការទំនាក់ទំនងជាផ្លូវការទៅកាន់ប្រទេសមីយ៉ាន់ម៉ាទេ ទាក់ទងនឹងការតែងតាំងបេសកជនពិសេសថ្មីរបស់អង្គការសហប្រជាជាតិប្រចាំប្រទេសកាលពីសប្តាហ៍មុន។

គួរឱ្យដឹងថា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានតែងតាំងអតីតរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី Julie Bishop ជាបេសកជនពិសេសថ្មីប្រចាំប្រទេសមីយ៉ាន់ម៉ា ជំនួសតំណែងលោកស្រី Noeleen Heyzer ដែលបានលាលែងកាលពីឆ្នាំ២០២៣។ ដោយឡែក តំណែងបេសកជនពិសេសរបស់មីយ៉ាន់ម៉ាប្រចាំអង្គការសហប្រជាជាតិនៅតែជាលោក Kyaw Moe Tun ដែលត្រូវបានតែងតាំងដោយរដ្ឋាភិបាលរបស់លោកស្រី Aung San Suu Kyi ដដែល បន្ទាប់ពីលោកបានបដិសេធមិនចាកចេញពីមុខតំណែង បើទោះបីជារបបយោធាលើកឡើងដោយទទូចថាលោកមិនតំណាងឱ្យមីយ៉ាន់ម៉ាប្រចាំនៅ UN ទៀតទេ៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក