ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ៖ គោលការណ៍ស្រូបទោសនឹងត្រូវលុបចោលដោយវិសោធនកម្មក្រមព្រហ្មទណ្ឌនាពេលអនាគត | តំណាងអយ្យការរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ជនល្មើសឈ្មោះ ស្រី ស៊ីណា ចំនួនមួយបទល្មើសបន្ថែមទៀត | សម្ដេចតេជោ ហ៊ុន សែន ស្នើរាជរដ្ឋាភិបាលរៀបចំទូងស្គរ បាញ់កាំជ្រួចអបអរសាទរនៅថ្ងៃបើកការដ្ឋានអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ | ដំណឹងមរណភាព! លោកព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ ទទួលមរណភាពហើយនៅថ្ងៃទី២៨ ខែមិថុនា |

រដ្ឋមន្រ្តីការបរទេសចិនទទួលស្វាគមន៍យ៉ាងកក់ក្ដៅចំពោះដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីការបរទេសរុស្សី

អន្តរជាតិ៖ មន្រ្តីការទូតជាន់ខ្ពស់របស់ចិន បានឱ្យដឹងនៅថ្ងៃទី០៩ ខែមេសានេះថា ទីក្រុងប៉េកាំងនឹងពង្រឹងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្តជាមួយទីក្រុងម៉ូស្គូ ហើយបញ្ជាក់ថាភាគីទាំងពីរនឹងឈរនៅលើគោលកាណ៍ "សមធម៌ និងយុត្តិធម៌"។ ការលើកឡើងខាងលើធ្វើឡើងនៅក្នុងឱកាសនៃការបំពេញទស្សនកិច្ចរបស់លោក Sergei Lavrov មកកាន់រដ្ឋធានីប៉េកាំងប្រទេសចិន។ 

គួរបញ្ជាក់ថា រដ្ឋមន្រ្តីការបរទេសរុស្សី លោក Sergei Lavrov បានចំណាយពេល ២ថ្ងៃពេញក្នុងដំណើរទស្សនកិច្ចរបស់លោកនៅប្រទេសចិន ដោយភាគីមហាអំណាចពិភពលោកទាំងពីរកំពុងសម្លឹងរកការពង្រឹងទំនាក់ទំនងផ្នែកការទូតបន្ថែមទៀត ខណៈដែលសង្រ្គាមរុស្ស៊ី និងអ៊ុយក្រែននៅតែកំពុងបន្តអូសបន្លាយពេល។

គួរឱ្យចាប់អារម្មណ៍ផងដែរថា ភាគីទាំងពីរចិន និងរុស្សីក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានបង្កើនកិច្ចសហប្រតិបត្តិការរួមគ្នាជាច្រើនទាំងផ្នែកសេដ្ឋកិច្ច និងទំនាក់ទំនងការទូត ហើយភាពជាដៃគូនៃភាគីទាំងពីរត្រូវបានម​ជ្ឈដ្ឋានអន្តរជាតិមើលឃើញថាកាន់តែស្និទស្នាលឡើង បន្ទាប់ពីសង្គ្រាមរវាងរុស្សី និងអ៊ុយក្រែនផ្ទុះឡើង។ ក្រុមអ្នកវិភាគចាប់អារម្មណ៍ថា ទំនាក់ទំនងរវាងប្រទេសក្បែរខាងទាំងពីរនឹងកាន់តែស្និទស្នាលបន្ថែម ស្របពេលដែលរុស្សីកាន់តែឯកោទៅៗ នៅលើឆាកអន្តរជាតិ។ 

នៅក្នុងជំនួបកំពូលនាថ្ងៃអង្គារនេះ រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi បានសន្យាថា "ប្រទេសចិននឹងគាំទ្រការអភិវឌ្ឍន៍ប្រកបដោយស្ថិរភាពរបស់រុស្ស៊ី ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន"។ ទីភ្នាក់ងារសារព័ត៌មានរុស្សី RIA Novosti បានដកស្រង់សំដីរបស់លោក Wang Yi ដែលថ្លែងថា "ទីក្រុងប៉េកាំង និងទីក្រុងម៉ូស្គូនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្តនៅលើឆាកអន្តរជាតិ និងផ្តល់ការគាំទ្ររវាងគ្នាទៅវិញទៅមក"

ជាការឆ្លើយតប លោក Sergei Lavrov បានថ្លែងអំណរគុណភាគីចិនដែលបានបង្ហាញជំហរនៃការគាំទ្រមកកាន់រុស្សី ជាពិសេសនៅក្រោយជ័យជម្នះនៃការបោះឆ្នោតប្រធានាធិបតីរុស្សីដែលទើបបញ្ចប់ទៅថ្មីៗនេះ។ រដ្ឋមន្រ្តីការបរទេសរុស្សីថ្លែងថា លោក Xi Jinping គឺជាមេដឹកនាំដំបូងគេដែលបានផ្ញើការអបអរសាទរដល់លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ហើយបញ្ជាក់ថាប្រជាជនរុស្សីពិតជាមានអំណរគុណជាខ្លាំងចំពោះមិត្តចិនទៅលើការគាំទ្រនេះ៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក