ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ទីតាំងរូបសំណាកសេះសមុទ្រកំពុងបង្អួតរាង ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ

កំពត៖ រូបសំណាក សេះសមុទ្របាញ់ទឹក ត្រូវបានសាងសង់ឡើងដើម្បីលម្អបន្ថែមសោភ័ណភាពក្រុងកំពត និងជាផ្នែកមួយដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិឱ្យមកលេងកម្សាន្តក្នុងខេត្ត។

រូបសំណាកសេះសមុទ្រមានទីតាំងក្នុងភូមិមួយឧសភា សង្កាត់កំពង់កណ្ដាល ក្រុងកំពត ខេត្តកំពត ។ខេត្តកំពត គឺជាខេត្តមួយដែលជាប់តំបន់សមុទ្រហើយសេះសមុទ្រក៏ជាប្រភេទសត្វក្នុងទឹកសមុទ្រមួយផងដែរ ដែលប្រជានេសាទខ្លះហៅថាត្រីសេះ។

រូបសំណាកសេះសមុទ្រ ត្រូវបានអាជ្ញាធរខេត្តកំពតរៀបចំសាងសង់ឡើងក្នុងន័យដើម្បីបង្កើនសោភ័ណភាពក្នុងក្រុងកំពត ក៏ដូចជាទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ ឱ្យមកលេងកម្សាន្តកាន់តែច្រើនក្នុងខេត្ត ពិសេសក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ។

រូបសំណាកនេះ មានកម្ពស់ ៨ម៉េត្រ សាងសង់ឡើងដោយមានការបាញ់ទឹកចេញពីមាត់ រួមទាំងការបំពាក់ភ្ញៀវពណ៌ដ៏ស្រស់ស្អាតនាពេលយប់។ ចំពោះរូបសំណាកសេះសមុទ្រនេះគឺត្រូវបានធ្វើឡើងទៅតាមរូបរាងសេះសមុទ្រពិតប្រាកដ ហើយការរៀបចំឡើងឱ្យរូបសេះសមុទ្រនេះមានបាញ់ទឹកតាមមាត់ព្រោះសេះសមុទ្រតាមធម្មជាតិរបស់វាត្រូវតែព្រោះទឹកចេញពីមាត់ ។

នាថ្ងៃអង្គារទី០៩ ខែមេសា ឆ្នាំ២០២៤ អភិបាលខេត្តកំពត លោក ម៉ៅ ធនិន បានចុះពិនិត្យមើលទីតាំងរូបសំណាកសេះសមុទ្រ សម្រាប់ភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ មកលំហែកម្សាន្តនាពេលខាងមុខ។

 អភិបាលខេត្តកំពតបានលើកឡើងឱ្យដឹងថារូបសំណាកសេះសមុទ្រនាពេលនេះគឺជាជំហានដំបូងនៃការរៀបចំឡេីងតែប៉ុណ្ណោះដែលនឹងមានគម្រោងរៀបចំទីកន្លែងនេះបន្ថែមទៀតឱ្យរឹតតែមានការទាក់ទាញសម្រាប់អ្នកទេសចរឈរថត នៅចំណុចទីតាំងនេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក