ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ប្រធានព្រឹទ្ធសភាអំពាវនាវឱ្យឈប់មួលបង្កាច់កម្ពុជាក្នុងគោលបំណងប្រឆាំងចិន

ភ្នំពេញ៖ ប្រធានព្រឹទ្ធសភា សម្ដេចតេជោ ហ៊ុន សែន បានឆ្លើយតប និងអំពាវនាវដល់បរទេសជាមិត្ត និងមិនមែនមិត្តទាំងអស់ឱ្យឈប់មួលបង្កាចកម្ពុជាទាក់ទងនឹងមូលដ្ឋានកងទ័ពជើងទឹករាម និងព្រែកជីកតេជោហ្វូណន ដោយគ្រាន់តែពួកគេមានចេតនាប្រឆាំងចិនតទៅទៀត។

សម្ដេចតេជោ ហ៊ុន សែន បានសរសេរនៅលើបណ្ដាញទំនាក់ទំនងសង្គមរបស់សម្ដេចនៅថ្ងៃអង្គារ៍ ទី៩ ខែមេសា ឆ្នាំ២០២៤នេះថា

បន្ទាប់ពីការចុះផ្សាយមួលបង្កាច់ជាបន្តបន្ទាប់អំពីវត្តមានកងទ័ពចិន នៅមូលដ្ឋានកងទ័ពជើងទឹករាម ពេលនេះមានការប្រឌិតរឿង ព្រែកជីកតេជោហ្វូណនម្តង ដែលលើកឡើងថាព្រែកជីកនេះនឹងសម្រួលដល់កងទ័ពជើងទឹកចិន ជិតព្រំដែនវៀតណាមបន្ថែមទៀត ក្នុងពេលដែលព្រែកជីក កំពុងស្ថិតនៅក្នុងគំរោងនៅឡើយ។

សម្ដេចតេជោបានចោទជាសំណួរថា៖ «តើកម្ពុជាត្រូវការកងទ័ពចិន មកធ្វើអ្វី? និងដើម្បីអ្វី? ហើយតើកម្ពុជាឆោតល្ងង់ រហូតដល់យកកងទ័ពចិន មកនៅក្នុងប្រទេសរបស់ខ្លួន ដែលវាផ្ទុយជាមួយរដ្ឋធម្មនុញ្ញរបស់ខ្លួនឬ? និងតើចិនឆោតល្ងង់រហូតយកកងទ័ពខ្លួនមកនៅកម្ពុជា ដែលវាផ្ទុយជាមួយគោលការគោរពឯករាជ្យភាពកម្ពុជា ពីសំណាក់ចិនឬ?»។

រដ្ឋធម្មនុញ្ញកម្ពុជា មាត្រា៥៣ ហាមឃាត់មិនឲ្យកម្ពុជាមានមូលដ្ឋានយោធាបរទេសលើទឹកដីរបស់ខ្លួន និងមាត្រាទី៥៥ បានចែងថាសិន្ធិសញ្ញា និងកិច្ចព្រមព្រៀងទាំងឡាយណា ដែលមិនស្របនឹងឯករាជ្យអធិបតេយ្យបូរណភាពទឹកដី អព្យាក្រឹតភាព និងឯកភាពជាតិរបស់ព្រះរាជាណាចក្រកម្ពុជា ត្រូវលុបចោល។

សម្ដេចតេជោថា ព្រែកជីកតេជោហ្វូណន គឺជាផលប្រយោជន៍សេដ្ឋកិច្ចសង្គមសុទ្ធសាធ ដែលវាជួយឲ្យកម្ពជាទិសនិរតី មានផ្លូវទឹកដឹកជញ្ជូនទៅកាន់សមុទ្របន្ថែមលើផ្លូវដឹកជញ្ជូនតាមដងទន្លេមេគង្គដែលមានស្រាប់ ជួយឲ្យប្រជាជននៅតាមព្រែកនេះមានទឹកប្រើប្រាស់សម្រាប់បង្កបង្កើនផល ជួយរំដោះទឹកជំនន់ក្នុងរដូវវស្សា ជួយបង្កើននៅផលត្រីទឹកសាប នៅតាមព្រែកនេះ។ ហើយព្រែកជីកនេះមិនប៉ះពាល់ដល់លំហូទឹកនៃទន្លេមេគង្គនោះឡើយ។

សម្ដេចតេជោ អំពាវនាវសូមកុំមួលបង្កាច់កម្ពុជាក្នុងគោលបំណងប្រឆាំងចិន តាមយុទ្ធសាស្រ្តនៃភូមិសាស្ត្រនយោបាយអី រដ្ឋាភិបាលក៏ចេះគិតពីប្រយោជន៍ជាតិរបស់យើងដូចពួកអ្នកដែលមួលបង្កាច់ទាំងនោះដែរ ហើយខួរក្បាលរបស់ពួកអ្នកទាំងនោះក៏មិនប្រាកដថា ពូកែជាងកម្ពុជានោះទេ សំណាងត្រង់ពួកគេកើតក្នុងប្រទេសអ្នកមានប៉ុណ្ណោះ៕ 


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក