ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រី៖ សាលាជាតិផែនការ និងស្ថិតិជាអទិភាពមួយដែលក្រសួងត្រូវគិតគូរទាំងបរិមាណនិងគុណភាព

ភ្នំពេញ៖ នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត បានជំរុញដល់ការយកចិត្តទុកដាក់បន្ថែមដល់ការពង្រឹងគុណភាព និងបរិមាណសិស្សដែលត្រូវបណ្ដុះបណ្ដាលក្នុងសាលាជាតិផែនការ និងស្ថិតិ ដើម្បីបំពេញនូវកង្វះខាតធនធានមនុស្សដែលកំពុងមានតម្រូវការ។

ថ្លែងក្នុងពិធីបិទសន្និបាតការងារឆ្នាំ២០២៣ ក្រសួងផែនការ ព្រឹកថ្ងៃអង្គារ៍ ទី៩ ខែមេសា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថាក្នុងពេលដែលកម្ពុជាកំពុងវិវត្តន៍នូវកម្មវិធីកែទម្រង់សាធារណៈក្នុងកម្មវិធីបញ្ចកោណដំណាក់កាលទី១ក្នុងការជំរុញការបណ្ដុះបណ្ដាលវគ្គបណ្ដុះបណ្ដាលទាក់ទងនឹងវិស័យផែនការស្ថិតិវិទ្យាសាស្ត្រ សាលាជាតិផែនការ និងស្ថិតិបានដើរតួនាទីបណ្ដុះបណ្ដាលដ៏មានសារៈសំខាន់ក្នុងការងារនេះ។

សម្ដេចថា៖ «សាលាជាតិផែនការស្ថិតិក៏ជាអទិភាពមួយដែលក្រសួងត្រូវគិតគូរទាំងបរិមាណ និងគុណភាព។ គុណភាពសំខាន់ ការរើសក្របខណ្ឌបំពេញបន្ថែមការបំប៉នបន្ថែមនិងបង្កើនគុណវុឌ្ឍបន្ថែមសម្រាប់មន្ត្រីដែលធ្វើការក្នុងទិន្នន័យនេះគឺសំខាន់ណាស់! ដែលចាំបាច់»

សម្ដេចធិបតីបានលើកទឹកចិត្តគាំទ្រដល់ការដាក់ទិសដៅរបស់ក្រសួងផែនការក្នុងការពង្រឹងនូវសាលាជាតិផែនការ និងស្ថិតិនេះ ដែលនឹងជួយផលិតនូវធនធានមនុស្សសម្រាប់ជួយដល់ក្រសួងផែនការផ្ទាល់ ក៏ដូចជាក្រសួងផ្សេងទៀត ព្រោះទៅថ្ងៃខាងមុខការរៀបចំផែនការសន្ទស្សត្រូវមានផែនការរួមតែមួយ។

រដ្ឋមន្ត្រីក្រសួងផែនការលោក ប៊ិន ត្រឈៃ បានឱ្យដឹងថាសាលាជាតិផែនការ និងស្ថិតិ មានសិទ្ធិបណ្ដុះបណ្ដាលដល់ថ្នាក់ឧត្តមក្នុងវិស័យផែនការ និងស្ថិតិលើជំនាញផែនការអនុវត្តន៍ ស្ថិតិអនុវត្តន៍ ស្ថិតិប្រជាសាស្ត្រ និងការតាមដានត្រួតពិនិត្យវាយតម្លៃ។ បច្ចុប្បន្នសិស្សកំពុងសិក្សានៅសាលានេះមាន ៥៨៣នាក់ ស្រី១៣២នាក់ ក្នុងនោះមន្ត្រីរាជការ ៤៥២នាក់៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក