គ្រាប់បែកទម្លាក់ពីអាកាសកប់ចូលជ្រៅក្នុងរណ្តៅក្បែរមាត់សមុទ្រជាច្រើនឆ្នាំ ត្រូវបានស៊ីម៉ាក់បន្សាបដោយជោគជ័យ
ព្រះសីហនុ៖ គ្រាប់បែកទម្លាក់ពីលើអាកាសដែលគេស្គាល់ថាជាប្រភេទ MK82 ១គ្រាប់បានកប់ចូលជ្រៅក្នុង រណ្តៅមួយកន្លែងក្បែរមាត់សមុទ្រអស់រយៈពេលជាច្រើនឆ្នាំ ត្រូវបានអង្គភាពស៊ីម៉ាក់ធ្វើការបន្សាបប្រកបដោយជោគជ័យ។
អ្នកជំនាញកម្ទេចគ្រាប់របស់អង្គភាពស៊ីម៉ាក់ធ្វើការបន្សាបប្រកបដោយជោគជ័យ នូវគ្រាប់បែកទម្លាក់ពីលើអាកាសប្រភេទ MK82 ១គ្រាប់កាលពីថ្ងៃទី ៨ ខែមេសា ឆ្នាំ ២០២៤ ស្ថិតនៅឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
គ្រាប់បែកយន្តហោះប្រភេទ MK 82 ដែលមានទម្ងន់ប្រហែល ២៣០ គីឡូក្រាម ត្រូវបានប្រើប្រាស់ដោយយោធាសហរដ្ឋអាម៉េរិក និង បណ្តាប្រទេសដ៏ទៃផ្សេងៗទៀត ហើយត្រូវបានឃើញដាក់ពង្រាយយ៉ាងទូលំទូលាយនៅតំបន់អាស៊ីអាគ្នេយ៍ អំឡុងសង្គ្រាមវៀតណាម៕