ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីបារម្ភពីថយចុះកំណើនប្រជាជន

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងពីក្ដីបារម្ភពីការថយចុះកំណើនពលរដ្ឋ ដែលថានឹងអាចធ្វើឱ្យកម្ពុជាអាចប្រឈមនឹងបញ្ហាកង្វះពលកម្មនៅពេលអនាគត។

ថ្លែងក្នុងពិធីបិទសន្និបាតការងារឆ្នាំ២០២៣ ក្រសួងផែនការ ព្រឹកថ្ងៃអង្គារ៍ ទី៩ ខែមេសា ឆ្នាំ២០២៤នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថាតាមការប៉ាន់ស្មាន កម្លាំងពលកម្មពីបច្ចុប្បន្នដល់ឆ្នាំ២០៥០មិនសូវចោទជាបញ្ហាប៉ុន្មានទេ តែក្នុងឆ្នាំ២០៥០ចំនួនប្រជាជនវ័យកណ្ដាលនិងថយចុះទាបជាងប្រជាជនដែលមានវ័យចំណាស់។

សម្ដេចថា៖ «អ៉ីចឹងជាថ្មីម្ដងទៀតទោះបីជាការព្យាករផ្អែកទៅលើទិន្នន័យជំរឿននេះគិតថាយើងមិនទាន់មានបញ្ហាចោទឆ្នាំ២០៥០ តែយើងឃើញមានគម្លាតរវាងអ្នកដែលមានអាយុចាស់លើសកម្លាំង ចំនួនមនុស្សវ័យកណ្ដាលពេញកម្លាំងនេះកើន ហើយប្រសិនជាអត្រានៃកំណើតកាន់តែថយទៅទៀតយើងអាចមានបញ្ហាប្រឈម»

សម្ដេចជំរុញដល់គូរស្វាមីភរិយាដែលមានលទ្ធភាពសេដ្ឋកិច្ចគួរមានកូនឱ្យបានច្រើន។

ក្នុងរបាយការណ៍ជំរឿនឆ្នាំ២០១៩ ប្រជាជនកម្ពុជាមានចំនួនប្រមាណ១៥,៣លាននាក់ កើនប្រមាណ ១,៨លាននាក់បើធៀបនឹងតួលេខជំរឿនឆ្នាំ២០០៨ ក្នុងអត្រាកំណើនប្រចាំឆ្នាំតែ ១,២ភាគរយប៉ុណ្ណោះ។ អត្រានេះត្រូវបានវាយតម្លៃថាមានការធ្លាក់ចុះយ៉ាងខ្លាំង អាចដោយសារអត្រានៃលទ្ធភាពបង្កើតកូនធ្លាក់ចុះ និងការធ្វើចំណាកស្រុករបស់ប្រជាជនកម្ពុជាទៅកាន់ប្រទេសផ្សេង ជាពិសេសប្រទេសជិតខាង៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក