ព្រះមហាក្សត្រត្រាស់បង្គាប់បញ្ចប់មុខតំណែងលោកស្រី ចាន់ សុទ្ធាវី រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ដែលត្រូវទទួលភារកិច្ចថ្មីនៃព្រឹទ្ធសភា
រាជធានីភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រ នៅថ្ងៃទី០៤ ខែមេសា ទ្រង់បានត្រាស់បង្គាប់តែងតាំងបញ្ចប់មុខតំណែងលោកស្រី ចាន់ សុទ្ធាវី ពីរដ្ឋលេខាធិការប្រចាំការនៃក្រសួងយុត្តិធម៌ ក្រោយលោកស្រីត្រូវបានទទួលភារកិច្ចថ្មីជាប្រធានគណៈកម្មការយុត្តិធម៌ និងនីតិកម្ម នៃព្រឹទ្ធសភា នីតិកាលទី៥ កាលពីពេលថ្មីៗនេះ។ នេះបើតាមខ្លឹមសារនៃព្រះរាជក្រឹត្យដែលអង្គភាព EAC News ទទួលបាន។
សូមអានខ្លឹមសារនៃព្រះរាជក្រឹត្យដូចមានភ្ជាប់នៅខាងក្រោម៖