ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

កូរ៉េខាងត្បូងបាញ់បង្ហោះផ្កាយរណបចារកម្មទីពីររបស់ខ្លួន ប្រជែងនឹងការបង្ហោះផ្កាយរណបចារកម្មរបស់កូរ៉េខាងជើង

កូរ៉េខាងត្បូង៖ ក្រសួងការពារជាតិកូរ៉េខាងត្បូងបានបញ្ជាក់នៅថ្ងៃទី០៨ ខែមេសានេះថា ផ្កាយរណបចារកម្មទីពីរដែលផលិតដោយកូរ៉េខាងត្បូងខ្លួនឯងផ្ទាល់បានចូលគន្លងតារាវិថីដោយជោគជ័យហើយ បន្ទាប់ពីការបាញ់បង្ហោះលើរ៉ុក្កែត SpaceX Falcon 9 ពីមជ្ឈមណ្ឌលអវកាស John F Kennedy ក្នុងរដ្ឋផ្លរីដា សហរដ្ឋអាមេរិក។ គួរឱ្យដឹងថា នេះគឺជាការបាញ់បង្ហោះផ្កាយរណបចារកម្មលើកទី២នេះធ្វើឡើង បន្ទាប់ពីផ្កាយរណបចារកម្មដំបូងរបស់រដ្ឋធានីសេអ៊ូលត្រូវបានបង្ហោះចូលទៅក្នុងគន្លងតារាវិថីរបស់ខ្លួនដោយជោគជ័យ ចេញពីមូលដ្ឋានកងកម្លាំងអវកាស Vandenberg នៃរដ្ឋកាលីហ្វ័រញ៉ាកាលពីខែធ្នូកន្លងទៅ។ 

នៅក្នុងសេចក្ដីថ្លែងការណ៍របស់ក្រសួងការពារជាតិកូរ៉េខាងត្បូងឱ្យដឹងថា រ៉ុក្កែត Falcon 9 ត្រូវបានបាញ់បង្ហោះនៅម៉ោងជាង ១១យប់កាលពីម្សិលមិញ ហើយផ្កាយរណបបានបំបែកចេញពីយានបាញ់បង្ហោះដោយជោគជ័យនៅប្រមាណជា ៤៥នាទីក្រោយមក ហើយបានចូលទៅក្នុងគន្លងគោលដៅរបស់ខ្លួនយ៉ាងពេញលេញ។ មិនត្រឹមតែប៉ុណ្ណោះ ផ្កាយរណបចារកម្មខាងលើក៏បានផ្តល់សញ្ញាទាក់ទងមកស្ថានីយ៍លើផែនដីវិញដោយជោគជ័យ នៅប្រហែល ២ម៉ោងក្រោយការបាញ់បង្ហោះទៅអវកាស។ 

ការ​បាញ់​បង្ហោះ​ផ្កាយរណប​ឈ្លបយកការណ៍ផ្ទួនៗនេះធ្វើឡើង ស្របពេលដែលបងប្អូនកូរ៉េទាំងពីរកំពុងប្រកួតប្រជែងគ្នាលើសមត្ថភាពផ្នែកអាកាសនៃកងកម្លាំងយោធារបស់ខ្លួន។ គួរបញ្ជាក់ថា កាលពីខែវិច្ឆិកាកន្លងទៅ ទីក្រុងព្យុងយ៉ាងបានប្រកាសពីការបាញ់បង្ហោះ Chollima-1 របស់ខ្លួន ដើម្បីដំណើរការផ្កាយរណបឈ្លបយកការណ៍ Malligyong-1 នៅក្នុងគន្លងតារាវិថីរបស់ខ្លួន។ 

កន្លងមក កូរ៉េ​ខាង​ជើង​ធ្លាប់​បាន​ប្តេជ្ញា​ថា​នឹង​បាញ់​បង្ហោះ​ផ្កាយ​រណប​ចារកម្ម​ថ្មី​ចំនួន​បី​នៅ​ក្នុងឆ្នាំ​២០២៤នេះ។ ដោយឡែក រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង លោក Shin Won-sik បានប្រាប់ទៅកាន់អ្នកសារព័ត៌មានថា កូរ៉េខាងជើងអាចបាញ់បង្ហោះផ្កាយរណបចារកម្មទីពីររបស់ខ្លួននៅពាក់កណ្តាលខែមេសាខាងមុខនេះ។ សូមបញ្ជាក់ថា ផ្កាយរណបចារកម្មទីពីររបស់ទីក្រុងសេអ៊ូលត្រូវបានបំពាក់ដោយរ៉ាដាសំយោគជំរៅ (SAR) ដែលមានសមត្ថភាពផលិតរូបភាពដោយមិនគិតពីលក្ខខណ្ឌអាកាសធាតុផ្អែកតាមប្រព័ន្ធវិភាគទិន្នន័យរបស់វា៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក