ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

រដ្ឋមន្ត្រីពាណិជ្ជកម្មលើកឡើង៣ចំណុចក្នុងកិច្ចសម្រួលបរិយាកាសធុរកិច្ច និងការវិនិយោគនៅកម្ពុជា ឱ្យកាន់តែប្រសើរទ្បើងថែមទៀត

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោកស្រី ចម និម្មល បានគូសបញ្ជាក់៣ចំណុចពីការយកចិត្តទុកដាក់របស់ក្រសួងពាណិជ្ជកម្ម ក្នុងកិច្ចសម្រួលបរិយាកាសធុរកិច្ច និងការវិនិយោគនៅកម្ពុជា ឱ្យកាន់តែប្រសើរទ្បើងបន្ថែមទៀត។

អញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធ “ពិព័រណ៍ធុរកិច្ច និងដៃគូពាណិជ្ជកម្មរបស់ក្រុមហ៊ុន អ អិម អេ ខេមបូឌា ម.ក”

លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានចូលរួមក្នុងពិធីសម្ពោធ “ពិព័រណ៍ធុរកិច្ច និងដៃគូពាណិជ្ជកម្មរបស់ក្រុមហ៊ុន អ អិម អេ ខេមបូឌា ម.ក” នាព្រឹកថ្ងៃចន្ទ ទី៨ ខែមេសា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលដឺព្រឺមៀរសេនធ័រ សែនសុខ។

ថ្លែងក្នុងសុន្ទរកថាក្នុងពោធីខាងលើ លោកស្រី ចម និម្មល បានគូសបញ្ជាក់ពីការយកចិត្តទុកដាក់របស់ក្រសួងពាណិជ្ជកម្ម ក្នុងកិច្ចសម្រួលបរិយាកាសធុរកិច្ច និងការវិនិយោគនៅកម្ពុជា ឱ្យកាន់តែប្រសើរទ្បើងបន្ថែមទៀត ដូចជា ការបន្តពង្រឹងប្រសិទ្ធភាពនៃការអនុវត្តច្បាប់ស្តីពីការប្រកួតប្រជែង ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន ការទប់ស្កាត់រាល់ប្រតិបត្តិការ និងសកម្មភាពធុរកិច្ចទាំងទ្បាយដែលរារាំង រឹតត្បិត ឬ បង្ខូចដល់ការប្រកួតប្រជែងស្មើភាព និងយុត្តិធម៌។

ក្នុងនោះក៏មាន ការបន្តពង្រឹងការការពារកម្មសិទ្ធិបញ្ញា និងទ្រព្យសម្បត្តិឯកជនស្របច្បាប់ ដើម្បីលើកកម្ពស់ការបង្កើតផលិតផល និងសេវាកម្មថ្មីៗ ការច្នៃប្រឌិត និងនវានុវត្ត ក្នុងគោលបំណងធានាឱ្យមានការប្រកួតប្រជែងនៅក្នុងទីផ្សារ និង ការបន្តរៀបចំ និងធ្វើវិសោធនកម្មច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា សំដៅសម្រួលដល់ការធ្វើធុរកិច្ច និងវិនិយោគ និងពង្រឹងភាពប្រកួតប្រជែងរបស់កម្ពុជាលើឆាកអន្តរជាតិ។

ជាមួយគ្នានេះ រដ្ឋមន្ត្រីពាណិជ្ជកម្ម បានសម្តែងនូវអំណរសាទរចំពោះក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA CAMBODIA) ចំពោះការរៀបចំព្រឹត្តិការណ៍ពិព័រណ៍ដ៏មានសារៈសំខាន់នេះឡើង ដែលនេះបានបង្ហាញឆ្លុះបញ្ចាំងឱ្យឃើញនូវភាពជឿជាក់របស់វិស័យឯកជនក្នុងការបណ្តាក់ទុនវិនិយោគនៅកម្ពុជា ជាពិសេសការបង្កើតរោងចក្រដំឡើងរថយន្តម៉ាក Ford Ranger និង Ford Everest នៅក្នុងខេត្តពោធិ៍សាត់ ដែលបានផ្ដល់ឱកាសការងារចំនួនជាង ៤ ២០០ កន្លែងដល់ប្រជាពលរដ្ឋកម្ពុជា។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក៏បានលើកទឹកចិត្តដល់វិនិយោគិន ក្នុងការចាប់យកកាលានុវត្តភាពពីនិន្នាការកើនទ្បើងជាខ្លាំងនូវតម្រូវការថាមពលកកើតទ្បើងវិញ និងការប្រើប្រាស់រថយន្តអគ្គីសនី ដែលក្នុងនោះការសម្លឹងឃើញនូវទីផ្សារសម្រាប់យានយន្តអគ្គីសនី (Electric Vehicles) ដែលនឹងផ្តល់ផលប្រយោជន៍ដ៏សំខាន់ដល់ប្រជាពលរដ្ឋកម្ពុជា រួមមានការកាត់បន្ថយថ្លៃចំណាយ ការបង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់ថាមពល និងការកាត់បន្ថយផ្សែងឧស្ម័នពុល ដែលនឹងរួមចំណែកយ៉ាងសំខាន់ដល់ការបង្កើនភាពស្អាតនៃបរិស្ថានជាដើម៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក