ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

រដ្ឋាភិបាលចង់ប្រែក្លាយខេត្តព្រះសីហនុជាតំបន់ហ្ស៊ិនជិននៅកម្ពុជា

ភ្នំពេញ៖ អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងថារាជរដ្ឋាភិបាលកម្ពុជាមានបំណងប្រែក្លាយប្រទេសឱ្យក្លាយជាប្រទេសឧស្សាហកម្មទំនើប ហើយជ្រើសយកខេត្តព្រះសីហនុទាំងមូលជាតំបន់សេដ្ឋកិច្ចពិសេសតែម្ដង។

ថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្ដីពីការវិនិយោគ និងអនុក្រឹត្យស្ដីពីការអនុវត្តច្បាប់ស្ដីពីការវិនិយោគ ព្រឹកថ្ងៃច័ន្ទ ទី៨ ខែមេសា ឆ្នាំ២០២៤ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងថាដើម្បីធ្វើឱ្យគោលដៅកម្ពុជាក្លាយជាប្រទេសដែលចំណូលខ្ពស់ឆ្នាំ២០៥០នោះចាំបាច់ណាស់ក្នុងការដាក់អនុវត្តន៍គោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មនៅកម្ពុជាឱ្យសម្រេចឱ្យបាន ដោយទាក់ទាញអ្នកនិយោគឧស្សាហកម្មផ្នែកអេឡិចត្រូនិក រថយន្ត និងយានយន្តអគ្គិសនីជាដើម។

លោកថា៖ «ដើម្បីឱ្យកម្ពុជាក្លាយជាប្រទេសដែលមានចំណូលកម្រិតខ្ពស់ឆ្នាំ២០៥០ យើងត្រូវតែដូរមុខមាត់យើងនេះដោយយើងមិនអាចមានតែរោងចក្រកាត់ដេរដោយគ្មានតម្លៃបន្ថែមនោះទេ! ត្រូវតែអនុវត្ត IDP (Industrial Development Policy) យើងឱ្យបាន»។

លោក ស៊ុន ចាន់ថុល បានបន្ថែមថាដើម្បីគោលដៅនេះសម្រេចបានគឺមានកត្តាចំនួន៤ដែលត្រូវធ្វើរួមមាន ការបញ្ចុះតម្លៃអគ្គិសនី បញ្ចុះតម្លៃការដឹកជញ្ជូន បណ្ដុះបណ្ដាលធនធានមនុស្ស និងប្រែក្លាយខេត្តព្រះសីហនុទាំងមូលឱ្យក្លាយជាតំបន់សេដ្ឋកិច្ចពិសេស។

លោកបន្ថែមថា៖ «រាជរដ្ឋាភិបាលយើងបានជួល អ្នកទីប្រឹក្សាបច្ចេកទេសខ្ពស់អ្នកដែលរៀបចំហ្ស៊ិនជិននោះឱ្យមកសិក្សាធ្វើផែនការមេដោយក្រុងព្រះសីហនុយើងនេះក្លាយជាហ្ស៊ិនជិន មានទាំងអស់ពហុវិស័យទាំង ទេសចរណ៍ ឧស្សាហកម្ម និងពាណិជ្ជកម្ម។ល។ យើងនេះរៀបចំបែបនេះ»។

ក្រៅពីខេត្តព្រះសីហនុការអភិវឌ្ឍនេះក៏នឹងពង្រីកទៅដល់ខេត្តកែប កំពត និងកោះកុងផងដែរ។

លោកឧបនាយករដ្ឋមន្ត្រីមានជំនឿចិត្តខ្ពស់ពីការប្ដេជ្ញាចិត្តរបស់រដ្ឋាភិបាលនិងជំរុញដល់មន្ត្រី ក៏ដូចជាអ្នករកស៊ីនៅកម្ពុជាធ្វើយ៉ាងណាទាក់ទាញអ្នកវិនិយោគផ្នែកឧស្សាហកម្មមកកាន់កម្ពុជាឱ្យបានច្រើនថែមទៀតផងដែរ។

ទីក្រុងហ្ស៊ិនជិន (Shenzhen) ក្នុងខេត្តក្វាងទុង របស់ចិនបានប្រែក្លាយខ្លួនពីភូមិនេសាទតូចមួយឱ្យក្លាយជាមហាអំណាចសេដ្ឋកិច្ចពិភពលោកក្នុងរយៈកាល៤០ឆ្នាំមកនេះ។ បច្ចុប្បន្នហ្ស៊ិនជិនគឺជា មជ្ឈមណ្ឌលសកលមួយក្នុងផ្នែកបច្ចេកវិទ្យា ការស្រាវជ្រាវ ការផលិត អាជីវកម្ម សេដ្ឋកិច្ច ហិរញ្ញវត្ថុ ទេសចរណ៍ និងការដឹកជញ្ជូន ហើយកំពង់ផែ Shenzhen គឺជាកំពង់ផែកុងតឺន័រដែលមមាញឹកបំផុតទីបួនរបស់ពិភពលោក។ ការវិវត្តខ្លួនដ៏ខ្លាំងក្លានេះក៏ត្រូវបាន UN Habitat កត់សម្គាល់ក្នុងឯកសាររបស់ខ្លួនដែលមានចំណងជើងថា The Story of Shenzhen Its Economic, Social and Enviromental Transformation ផងដែរ៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក