លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព | BREAKING: ផ្ទុះករណីជំងឺផ្ដាសាយបក្សីលើក្មេងប្រុស អាយុ ៣ឆ្នាំនៅខេត្តតាកែវ |

មនុស្សម្នាក់បានស្លាប់ក្នុងគ្រោះទឹកជំនន់ក្នុងក្រុងព្រះសីហនុ

ព្រះសីហនុ: បុរសម្នាក់បានស្លាប់ដោយសារទឹកជំនន់នៅក្នុងក្រុងព្រះសីហនុ បុរសរូបនេះត្រូវបានគេរាយការណ៍ថា បានបាត់ខ្លួនកាលពីល្ងាចថ្ងៃអង្គារបន្ទាប់ពីបានកំពុងជិះម៉ូតូកាត់ទឹកក៏ត្រូវបានទឹកហូរធ្វើអោយដួលម៉ូតូ។ ទាំងមនុស្សនិងម៉ូតូត្រូវបានទឹកហូរទម្លាក់ទៅក្នុងប្រឡាយអូរ៥។ សាកសពរបស់គាត់ត្រូវបានប៉ូលីសរកឃើញនៅឃុំ៤ នៅព្រឹកថ្ងៃពុធនេះ។

មនុស្សម្នាក់ទៀតបានបានរួចផុតពីគ្រោះអាក្រក់នេះបន្ទាប់ពីត្រូវបានទឹកជំនន់បោកបក់នៅក្រុងព្រះសីហនុ។ សង្កាត់ទី១ ទី២ ទី៣ និងទី៤ របស់ទីក្រុងរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុតដោយរូបភាពបង្ហាញពីយានយន្តហាក់ដូចជាអណ្តែតទឹកផ្ទះលិចលង់និងផ្លូវមានលក្ខណៈដូចបឹង។

អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន មានប្រសាសន៍ថា កម្ពស់ទឹកភ្លៀងមានកម្រិតរហូត ២៤៩មម នៅល្ងាចថ្ងៃអង្គារនេះ ដែលបានបណ្តាលឱ្យតំបន់ទំនាបលិចទឹកទាំងស្រុង។ ពេលនេះគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងព្រះសីហនុកំពុងចុះទៅវាស់វែងតំបន់លិចទឹក។

ការិយាល័យអាកាសធាតុបានប្រកាសថាសប្តាហ៍ក្រោយនឹងមានភ្លៀងធ្លាក់ខ្លាំង។ រដ្ឋបាលខេត្តនិងរាជធានីកំពុងណែនាំដល់ប្រជាពលរដ្ឋគ្រប់រូបនៅទូទាំងព្រះរាជាណាចក្រកម្ពុជាឱ្យមានការប្រុងប្រយ័ត្នខ្ពស់៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក