រដ្ឋមន្ត្រី ថោ ជេដ្ឋា ចុះពិនិត្យវឌ្ឍនភាពគម្រោងជួសជុលការខូចខាតដោយសារទឹកជំនន់ឆ្នាំ២០២០ ខេត្តបាត់ដំបង | កម្ពុជា-វៀតណាបេ្តជ្ញាកសាងនូវមិត្តភាព ជាបងប្អូនឲ្យកាន់តែរឹងមាំយូរអង្វែង | នាវាដឹកប្រេងជាង ១,៤លានលីត្របានលិចចូលទៅក្នុងសមុទ្រក្បែររដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីន | រដ្ឋមន្ត្រីក្រសួងការងារចុះសួរសុខទុក្ខ និងទទួលទានអាហារជាមួយកម្មកររោងចក្រតារាលជាង៦ពាន់នាក់ |

អគ្គិសនីកម្ពុជាអំពាវនាវឱ្យសន្សំសំចៃ និងកាត់បន្ថយការប្រើប្រាស់អគ្គិសនីឱ្យអស់លទ្ធភាពនៅក្នុងចុងរដូវប្រាំងនេះ

ភ្នំពេញ៖ អគ្គិសនីកម្ពុជាអំពាវនាវដល់សាធារណៈជនទាំងអស់ ឱ្យចូលរួមអនុវត្ត ការសន្សំសំចៃថាមពលអគ្គិសនី និងកាត់បន្ថយកាប្រើប្រាស់អគ្គិសនីឱ្យអស់លទ្ធភាពនៅក្នុងចុងរដូវប្រាំងនេះ។

សេចក្តីជូនដំណឹង ស្តីពីការប្រើប្រាស់ថាមពលអគ្គិសនីនៅចុងរដូវប្រាំងដែលមានអាកាសធាតុក្តៅហួតហែងខ្លាំង របស់អគ្គិសនីកម្ពុជាចេញនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា អាកាសធាតុ ក្នុងរដូវប្រាំង ឆ្នាំ២០២៤ នេះ ស្ថិតក្នុងបាតុភូត អែលនីញ៉ូ (El Nino) ដែលចាប់ពីដើមខែមេសានេះ សីតុណ្ហភាពកើន កំដៅជាខ្លាំង បណ្តាលឱ្យការប្រើប្រាស់អគ្គិសនីចេញពីប្រព័ន្ធផ្គត់ផ្គង់របស់អគ្គិសនីកម្ពុជាកើនឡើងប្រមាណជា ៣០ភាគរយ បើប្រៀបធៀបជាមួយឆ្នាំមុន។

អគ្គិសនីកម្ពុជាចាំបាច់ត្រូវផលិតអគ្គិសនីចេញពីរោងចក្រប្រើប្រេងឥន្ធនៈ ដែលចំណាយថ្លៃដើមខ្ពស់ខ្លាំង ដើម្បីដោះស្រាយបំពេញបង្គ្រប់តម្រូវការប្រើប្រាស់ថាមពលអគ្គិសនីដែលកើនឡើងយ៉ាង គំហុកនេះ។

ជាមួយគ្នានេះ អគ្គិសនីកម្ពុជាស្នើសុំអ្នកប្រើប្រាស់អគ្គិសនី ទាំងអស់ជួយចូលរួមសន្សំសំចៃកាត់បន្ថយការចំណាយលើការប្រើប្រាស់ថាមពលអគ្គិសនីដែលមានថ្លៃខ្ពស់ក្នុង រយៈពេលខ្លីនេះ ទុកថវិកានេះសម្រាប់បម្រើអ្វីដែលមានប្រយោជន៍វិញ ដោយត្រួតពិនិត្យ និងថែទាំ សម្ភារបរិក្ខារអគ្គិសនីទាំងអស់ឱ្យបានត្រូវតាមលក្ខណបច្ចេកទេស ក្នុងនោះ ចំពោះ បរិក្ខារត្រជាក់ ត្រូវធ្វើការលាងសម្អាត និងត្រួតពិនិត្យប្រព័ន្ធហ្គាសជាដើម។

សេចក្តីជូនដំណឹងក៏ណែនាំឱ្យ បិទ/ផ្តាច់សម្ភារបរិក្ខារអគ្គិសនី ជាពិសេសបន្ថយការប្រើប្រាស់ម៉ាស៊ីនត្រជាក់ ឱ្យអស់លទ្ធភាព ក្នុងករណីមិនចាំបាច់ និងបន្ថយការបើកទ្វារចំហជាញឹកញាប់រយៈពេលយូរចំពោះបន្ទប់ ឬទូរទឹកកក ដែលធ្វើឱ្យខ្យល់ត្រជាក់ចេញ និងត្រូវជ្រើសរើសសម្ភារបរិក្ខារប្រើប្រាស់ណាដែលមានប្រសិទ្ធភាពខ្ពស់ ប្រើប្រាស់ថាមពលអគ្គិសនីតិច។

អគ្គិសនីកម្ពុជាបញ្ជាក់ថា ការជួយសន្សំសំចៃថាមពលអគ្គិសនីតាមវិធីខាងលើ មិនត្រឹមតែបានកាត់បន្ថយចំណាយក្នុងការ ទូទាត់ថ្លៃប្រើប្រាស់អគ្គិសនីរបស់ខ្លួនផ្ទាល់ប៉ុណ្ណោះទេ គឺបានចូលរួមចំណែកជួយកាត់បន្ថយការចំណាយរបស់អគ្គិសនី កម្ពុជាក្នុងការផលិតថាមពលដែលមានថ្លៃដើមខ្ពស់ ជាពិសេសជៀសវាងបញ្ហាខ្វះប្រភពផ្គត់ផ្គង់ក្នុងករណីម៉ាស៊ីនផលិត អគ្គិសនីខ្នាតធំណាមួយខូច ដែលអាចកើតមានឡើងជាយថាហេតុក្នុងស្ថានភាពអាកាសធាតុក្តៅហួតហែងបែបនេះ។

ក្នុងករណី មានចម្ងល់ផ្សេងៗ សាធារណៈជនអាចប្រើប្រាស់ EDC App ឬលេខទូរស័ព្ទនៅលើវិក្កយបត្រ ឬទំនាក់ទំនងដោយផ្ទាល់នៅតាម បណ្តាសាខារបស់អគ្គិសនីកម្ពុជាដែលស្ថិតនៅជិតទីតាំងប្រើប្រាស់៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក