ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ |

សិក្ខាសាលាស្តីពីការពារកុមារនៅលើប្រព័ន្ធអ៉ីនធ័រណែត

ភ្នំពេញ: ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ កំពុងមមាញឹករៀបចំសិក្ខាសាលារយៈពេល៥ថ្ងៃ ស្តីពីការការពារកុមារនៅលើប្រព័ន្ធអ៊ីនធឺណិត។ សិក្ខាសាលានេះត្រូវបានចូលរួមដោយអ្នកជំនាញសង្គមស៊ីវិល ស្ថាប័នអប់រំ និងទីភ្នាក់ងារសារព័ត៌មាន ខណៈពួកគេកំពុងសម្លឹងមើលពីវិធីសាស្រ្តក្នុងការការពារកុមារពីការរំលោភបំពានតាមប្រព័ន្ធអ៊ីនធឺណិត។

ដោយសារសាលារៀននៅក្នុងប្រទេសកម្ពុជានៅតែបន្តបិទ ដូច្នេះកុមារទាំងអស់កំពុងតែសិក្សាតាមប្រព័ន្ធអ៊ីនធឺណិត ប៉ុន្តែប្រសិនបើគ្មានការត្រួតពិនិត្យ ឬត្រួតត្រាពីមនុស្សធំនោះទេ ពួកគេនឹងចំណាយពេលវេលាទៅលើសកម្មភាពផ្សេងៗ។

អង្គការមិនមែនរដ្ឋាភិបាល Action Pour Les Enfant បាននិយាយថា ប្រព័ន្ធអ៊ីនធឺណិតកំពុងតែវាយប្រហារទៅក្មេងៗតាមរយៈកម្មវិធីនិងប្រព័ន្ធផ្សព្វផ្សាយសង្គមផ្សេងៗ។ ពួកគេអាចនឹងត្រូវបានល្បួងឱ្យផលិតរូបអាសអាភាសឬបោកបញ្ឆោតឱ្យចែករំលែកព័ត៌មានដូចជាលេខកាតឥណទាន និងអាស័យដ្ឋានជាក់ស្តែង។

ឪពុកម្តាយត្រូវបានគេណែនាំឱ្យតាមដានពីរយៈពេលដែលកូនៗរបស់ពួកគេចំណាយពេលលើប្រព័ន្ធអ៊ីនធឺណេត គេហទំព័រដែលពួកគេមើលប្រសិនបើពួកគេនៅក្នុងបន្ទប់គេងរបស់ពួកគេក្នុងរយៈពេលយូរ ឬប្រសិនបើពួកគេចាប់ផ្តើមបង្ហាញការផ្លាស់ប្តូរអារម្មណ៍ ឬអាកប្បកិរិយា។ គោលការណ៍ណែនាំដំបូន្មាននិងវិធានការប្រឆាំងជាច្រើនទៀតត្រូវបានគេរំពឹងថានឹងត្រូវប្រកាសនៅពេលដែលសន្និសីទតាមប្រព័ន្ធអ៊ីនធឺណិតត្រូវបានបញ្ចប់នៅថ្ងៃសុក្រនេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក