ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សហរដ្ឋអាមេរិក ជប៉ុន អូស្រ្តាលី និងហ្វីលីពីននឹងធ្វើសមយុទ្ធយោធាជើងទឹករួមគ្នានៅថ្ងៃស្អែកនេះ

អន្តរជាតិ៖ កងកម្លាំងការពារជាតិសហរដ្ឋអាមេរិក, ជប៉ុន, អូស្រ្តាលី និងហ្វីលីពីន នឹងធ្វើសមយុទ្ធសហប្រតិបត្តិការដែនសមុទ្រនាថ្ងៃទី០៧ ខែមេសានេះ ក្នុងគោលបំណងគាំទ្រដល់គោលនយោបាយតំបន់ឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីប្រទេសដែលចូលរួមសកម្មភាពនេះ ខណៈភាពតានតឹងកំពុងកើនឡើងលើសមុទ្រចិនខាងត្បូង។ 

អ្នកនាំពាក្យក្រសួងការពារជាតិហ្វីលីពីនលោក Arsenio Andolong បានប្រាប់អ្នកយកព័ត៌មានថា  សមយុទ្ធដែនសមុទ្ររយៈពេលមួយថ្ងៃពេញនាថ្ងៃស្អែក ធ្វើឡើងពាក់ព័ន្ធនឹងសកម្មភាពទំនាក់ទំនង និងមន្ត្រីនៃសមយុទ្ធឃ្លាំមើលនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) របស់ទីក្រុងម៉ានីលក្នុងសមុទ្រចិនខាងត្បូង។ លោកបន្តថា កប៉ាល់ប្រយុទ្ធ Littoral USS Mobile, នាវាចម្បាំងអូស្ត្រាលី HMAS Warramunga និងនាវាពិឃាតជប៉ុន JS Akebono នឹងចូលរួមក្នុងសមយុទ្ធនេះជាមួយនាវាចម្បាំងហ្វីលីពីនពីរគ្រឿង។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយបញ្ជាក់ថា សកម្មភាពនេះនឹងពង្រឹងអន្តរប្រតិបត្តិការនៃគោលនយោបាយ យុទ្ធសាស្ត្រ បច្ចេកទេស និងនីតិវិធីនៃកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសនីមួយៗក្នុងសមយុទ្ធនេះ។ ប្រទេសទាំងបួនក៏បានបញ្ជាក់ពីគោលជំហររួមរបស់ខ្លួនឡើងវិញថា សេចក្ដីសម្រេចរបស់មជ្ឈត្តការតុលាការសមុទ្រចិនខាងត្បូងឆ្នាំ២០១៦ គឺជាសេចក្ដីសម្រេចចុងក្រោយ និងមានកាតព្វកិច្ចអនុវត្តដោយស្របច្បាប់។ 

អ្វីដែលគេចាប់អារម្មណ៍នោះគឺ សកម្មភាពសមយុទ្ធលើដែនសមុទ្រនេះធ្វើឡើងប៉ុន្មានថ្ងៃប៉ុណ្ណោះ មុនការរៀបចំកិច្ចប្រជុំកំពូលដែលជាជំនួបរវាងមេដឹកនាំជប៉ុន អាមេរិក និងហ្វីលីពីន ដែលនឹងជជែកពិភាក្សាអំពីឧប្បត្តិហេតុថ្មីៗនៅសមុទ្រចិនខាងត្បូង។ 

ចា​ប់តាំងពីការឡើងកាន់អំណាចកាលពីឆ្នាំ២០២២ ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr បានបន្តទំនាក់ទំនងកាន់តែកក់ក្តៅជាមួយសហរដ្ឋអាមេរិក និងប្រទេសលោកខាងលិចផ្សេងទៀត និងហាក់ងាកចេញពីជំហរគាំទ្រទីក្រុងប៉េកាំងដោយអតីតប្រធានាធិបតីមុន។ ជាយូរយារណាស់មកហើយ ហ្វីលីពីន និងចិន តែងតែប៉ះទង្គិចគ្នាទៅលើជម្លោះដែនសមុទ្រចិនខាងត្បូង ដែលរួមមានទាំងការប៉ះទង្គិចពាក្យសម្តី ព្រមជាមួយការប៉ះទង្គិចនាវាយោធាលើផ្ទៃទឹក ដែលបង្កជាអរិភាពខ្លាំងឡើងៗនៅក្នុងតំបន់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក