ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

រដ្ឋមន្រ្តីការបរទេសកោះតៃវ៉ាន់ រិះគន់រដ្ឋាភិបាលបូលីវីជុំវិញសេចក្ដីថ្លែងការណ៍លើហេតុការណ៍រញ្ជួយដីថ្មីៗនេះ

អន្តរជាតិ៖​​ រដ្ឋមន្រ្តីការបរទេសនៃកោះតៃវ៉ាន់បានថ្លែងរិះគន់ទៅកាន់រដ្ឋាភិបាលបូលីវី ចំពោះសេចក្ដីថ្លែងការណ៍មួយដែលបង្ហាញពីសាមគ្គីភាពជាមួយរដ្ឋាភិបាលចិន ជុំវិញហេតុការណ៍រញ្ជួយដីដែលបានវាយប្រហារលើកោះនេះកាលពីថ្ងៃពុធ។ 

គួររំឮកថា កាលពីថ្ងៃសុក្រកន្លងទៅ ក្រសួងការបរទេសបូលីវីបានចេញសេចក្តីថ្លែងការណ៍មួយដោយនិយាយថា រដ្ឋាភិបាលបូលីវីសូមបង្ហាញពីសាមគ្គីភាពជាមួយសាធារណរដ្ឋប្រជាមានិតចិន ទៅលើការបាត់បង់ជីវិតរបស់ពលរដ្ឋ រួមជាមួយការខូចខាតទ្រព្យសម្បត្តិ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ក្នុងហេតុការណ៍រញ្ជួយដីក្នុងឈូងសមុទ្រតៃវ៉ាន់។ 

នៅលើបណ្ដាញសង្គម X លោក Joseph Wu រដ្ឋមន្ត្រីការបរទេសនៃកោះតៃវ៉ាន់ថ្លែងថា៖ "អ្នក (បូលីវី) មិនគួរណាក្លាយជាអាយ៉ងដ៏គួរឱ្យអាណិតរបស់សាធារណរដ្ឋប្រជាមានិតចិន ដែលធ្វើអ្វីតាមការបញ្ជារបស់ចិនឡើយ"។ លោកបន្ថែមថា ដូចជាកោះតៃវ៉ាន់ដែរ បូលីវីមិនមែនជាផ្នែកនៃប្រទេសចិនកុម្មុយនីស្តឡើយ។ ដោយឡែក ក្រសួងការបរទេសតៃវ៉ាន់ក៏បានថ្កោលទោសសេចក្តីថ្លែងការណ៍របស់បូលីវីផងដែរ ដោយនិយាយថា បូលីវីកំពុងធ្វើតាមរដ្ឋាភិបាលផ្តាច់ការចិន ដើម្បីផ្សព្វផ្សាយការបំភ្លើសជាអន្តរជាតិ ដែលមើលងាយអធិបតេយ្យភាពរបស់ខ្លួន។ 

គួរបញ្ជាក់ថា ជានិច្ចកាលរដ្ឋាភិបាលចិនតែងតែអះអាងថាកោះតៃវ៉ាន់គឺជាផ្នែកមួយនៃទឹកដីរបស់ខ្លួន ដែលចិននឹងមិនរុញរាឡើយប្រសិនបើមានកាលៈទេសៈណាមួយដែលជំរុញឱ្យខ្លួនប្រើប្រាស់អាវុធដើម្បីនាំយកកោះនេះមកស្ថិតក្រោមការគ្រប់គ្រងពេញលេញរបស់រដ្ឋាភិបាលវិញ។ បច្ចុប្បន្ននេះ កោះតៃវ៉ាន់មាន​សម្ព័ន្ធមិត្ត​ការទូត​ជាមួយប្រទេស និងដែនដីតែចំនួន ១២ប៉ុណ្ណោះ ហើយបានចោទប្រកាន់ចិនថាបាន​ប្រើ​ការ​គំរាម​កំហែង ឬ​ការ​សន្យា​ជំនួយ​សេដ្ឋកិច្ច ដើម្បី​រារាំង​ប្រទេស​ដទៃ​មិន​ឲ្យ​ទទួល​ស្គាល់ភាពស្របច្បាប់របស់ខ្លួន៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក