ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

រដ្ឋមន្ត្រីសាធារណការសោកស្ដាយចំពោះឧបទ្ទវហេតុរថភ្លើងបុករថយន្តក្រុងនៅខេត្តពោធិ៍សាត់

ភ្នំពេញ៖ រដ្ឋមន្ត្រីសាធារណការលោក ប៉េង ពោធិ៍នា បានបង្ហាញការសោកស្ដាយចំពោះឧបទ្ទវហេតុគ្រោះថ្នាក់រថភ្លើងបុករថយន្តក្រុងនៅក្នុងខេត្តពោធិ៍សាត់កាលពីព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤កន្លងទៅ នឹងបានដាក់ចេញវិធានការបន្ទាន់មួយចំនួនដើម្បីទប់ស្កាត់កុំឲ្យមានហេតុការណ៍បែបនេះកើតបន្តទៀត។

ថ្លែងក្នុងសន្និសីទសារព័ត៌មានអំពី “ផែនការគ្រប់គ្រង និងវិធានការដោះស្រាយបញ្ហាសុវត្ថិភាពចរាចរណ៍ផ្លូវដែក” កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ លោករដ្ឋមន្ត្រី ប៉េង ពោធិ៍នា បានលើកឡើងថា ក្រោយឧបទ្ទវហេតុនេះនាយករដ្ឋមន្ត្រីបានបញ្ជាឲ្យក្រសួងពាក់ព័ន្ធធ្វើការសិក្សាជាបន្ទាន់ដើម្បីស្វែងរកពីបញ្ហា និងដំណោះស្រាយលើករណីនេះ និងករណីកន្លងមកដែលបានកើតឡើង។

ចំពោះវិធានការចំពោះមុខលោករដ្ឋមន្ត្រី បានបញ្ចាក់ថាក្រសួងនឹងបង្កើនការរៀបចំហេដ្ឋារចនាសម្ព័ន្ធការពារសុវត្ថិភាពតាមផ្លូវរថភ្លើងដែល កាត់ជាមួយផ្លូវថ្នល់ រួមជាមួយនឹងការបំពាក់ផ្លាកសញ្ញាចរាចរណ៍បន្ថែម ព្រមទាំងបង្កើនការអប់រំផ្សព្វផ្សាយផងដែរ។ បន្ថែមលើនេះក្រសួងក៏មានវិធានការរយៈពេលមធ្យម និងរយៈពេលវែងដើម្បីកែលម្អប្រព័ន្ធផ្លូវដែកបន្ថែមផងដែរ។

នាយកប្រតិបត្តិ ក្រុមហ៊ុនរ៉ូយ៉ាល់រ៉េលវេ លោក John Guiry ថាវិធានការបន្ទាន់នៅពេលនេះក្រុមហ៊ុននឹងបិទផ្លូវឯកជនមួយចំនួនដែលធ្វើកាត់ផ្លូវរថភ្លើង រួមទាំងផ្លូវដែលគ្មានច្បាប់ផងដែរ ជាមួយគ្នានេះក្រុមហ៊ុននឹងជំរុញការអប់រំបន្ថែមទៀតដល់ពលរដ្ឋ ខណៈមានការសង្កេតឃើញថាអ្នកប្រើប្រាស់ផ្លូវមួយចំនួននៅមិនទាន់យល់ច្បាស់ពីវិធានការសុវត្ថិភាពពេលដែលធ្វើដំណើរឆ្លងកាត់ផ្លូវរថភ្លើងនេះនោះទេ។

លោកថា៖ «ជីវិតមនុស្សមានតម្លៃណាស់! រាល់ការបុកប៉ះម្ដងៗចំពោះសម្ភារៈពួកយើងអាចទិញ ពួកយើងអាចជួសជុលមកវិញបាន ប៉ុន្តែជីវិតមនុស្សគឺយើងមិនអាចយកមកវិញបានទេ»។

បច្ចុប្បន្នប្រទេសកម្ពុជាមានខ្សែររថភ្លើងចំនួនពីរខ្សែគឺមួយខ្សែពីរាធានីភ្នំពេញទៅក្រុងប៉ោយប៉ែត និងមួយខ្សែទៀតពីរាជធានីភ្នំពេញទៅខេត្តព្រះសីហនុ ដែលមានប្រវែងប្រមាណ៦៥២គីឡូម៉ែត្រ និងមានផ្លូវថ្នល់កាត់ទទឹងចំនួន៩៧៥កន្លែង ដែលក្នុងនោះផ្លូវឆ្លងកាត់សាធារណៈមាន៥២៥កន្លែង និងផ្លូវប្រើប្រាស់លក្ខណៈឯកជនមានចំនួន៤៥០កន្លែង៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក