ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ភ្នាក់ងារសង្គ្រោះរបស់កោះតៃវ៉ាន់បន្តរុករកមនុស្ស ១៨នាក់ដែលបានបាត់ខ្លួនក្នុងហេតុការណ៍រញ្ជួយដី

ចិន៖ ក្រុមភ្នាក់ងារសង្គ្រោះរបស់កោះតៃវ៉ាន់នៅថ្ងៃទី០៥ ខែមេសានេះ នៅតែបន្តបេសកកម្មរបស់ខ្លួនក្នុងការជួយសង្គ្រោះ និងស្វែងរកមនុស្ស ១៨នាក់ដែលបានបន្ត​បាត់ខ្លួនក្រោយហេតុការណ៍គ្រោះរញ្ជួយដីកម្រិត  ៧.២ រ៉ិចទ័រ កាលពីថ្ងៃពុធ ទី០៣ ខែមេសាកន្លងទៅ។ គួរបញ្ជាក់ថា ហេតុការណ៍រញ្ជួយដីនៅតំបន់ Hualien ស្ថិតនៅភាគខាងកើតកោះតៃវ៉ាន់នេះ បានបណ្ដាលឱ្យមនុស្ស ១០នាក់បាត់បង់ជិវិត និងរងរបួសជាង ១,០០០នាក់ ព្រមទាំងមានការខូចខាតហេដ្ឋារចនាសម្ព័ន្ធមួយចំនួន។

នាយកដ្ឋានពន្លត់អគ្គីភ័យរបស់កោះតៃវ៉ាន់ បានបញ្ជាក់តួលេខមនុស្សដែលកំពុងបន្តបាត់ខ្លួនមានចំនួន ១៨នាក់ ក្នុងនោះមានជនបរទេសចំនួន ៤នាក់ដែលរួមមាន ជនជាតិឥណ្ឌា, កាណាដា និងអូស្រ្តាលី។ ដោយឡែក មានមនុស្ស ៦នាក់ទៀតបាត់ខ្លួននៅតំបន់ផ្លូវឡើងភ្នំ ដែលក្រុមការងារជួយសង្គ្រោះចំនួន ៤៥នាក់កំពុងព្យាយាមស្វែងរកបន្ថែម។ 

ក្រុមអ្នកជួយសង្គ្រោះបានអះអាងថា មនុស្សប្រហែល ៤០០នាក់ដែលជាប់គាំងនៅឯសណ្ឋាគារប្រណិតក្នុងឧទ្យានជាតិ Taroko Gorge  ពេលនេះបានរួចផុតពីគ្រោះថ្នាក់ទាំងស្រុងហើយ ខណៈក្រុមសង្គ្រោះកំពុងព្យាយាមប្រើប្រាស់ឧទ្ធម្ភាគចក្រដើម្បីនាំយកជំនួយសំខាន់បន្ទាន់ទៅកាន់មនុស្សនៅទីនោះ នឹងបានដឹកយកអ្នករបួសចេញពីទីតាំងខាងលើផងដែរ។ 

គួរឱ្យដឹងថា ហេតុការណ៍នៃគ្រោះរញ្ជួយដីនេះបានកើតឡើងនៅមុនមួយថ្ងៃប៉ុណ្ណោះ នៃរដូវកាលទេសចរណ៍រយៈពេលវែងនៃពិធីបុណ្យសម្អាត និងសែនផ្នូរ (ឆេងម៉េង) នៅពេលដែលជនជាតិចិនតៃប៉ិធ្វើដំណើរត្រឡប់ទៅកាន់ស្រុកកំណើតដើម្បីគោរពបូជាផ្នូរដូនតា។ ទីក្រុង Hualien ដែលជាទីតាំងនៃការរញ្ជួយដីនេះ ក៏ជាគោលដៅទេសចរណ៍ដ៏ធំមួយសម្រាប់ប្រជាជនចិនតៃប៉ិផងដែរ៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក