ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អង្គការសហប្រជាជាតិអំពាវនាវឱ្យបញ្ឈប់ការផ្គត់ផ្គង់ប្រេងឥន្ធនៈយន្តហោះទៅកាន់រដ្ឋាភិបាលមីយ៉ាន់ម៉ា

អន្តរជាតិ៖ អង្គការសហប្រជាជាតិ (UN) នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បាន​ឯកភាពលើវិធានការបន្ថែមក្នុងគោលបំណងដាក់សម្ពាធលើរដ្ឋាភិបាលមីយ៉ាន់ម៉ា និងរដ្ឋាភិបាលអ៊ីរ៉ង់ ដែលកន្លងមកប្រទេសទាំងពីរបានរងការចោទប្រកាន់ពីស្ថាប័នឃ្លាំមើលសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិលើបញ្ហានៃការរំលោភសិទ្ធិ និងហិង្សាលើពលរដ្ឋខ្លួន។ 

ក្រុមប្រឹក្សាសិទ្ធិមនុស្ស UN ដែលចូលរួមដោយប្រទេសចំនួន ៤៧ បានឯកភាពគ្នាលើវិធានការមួយដែលអំពាវនាវឱ្យរដ្ឋាភិបាលប្រទេសជាសមាជិកក្រុមប្រឹក្សាទាំងអស់ជៀសវាងការនាំចេញ ឬលក់ឥន្ធនៈសម្រាប់យន្តហោះឱ្យរដ្ឋាភិបាលមីយ៉ាន់ម៉ា ដែលវិធានការនេះត្រូវបានក្រុមប្រឹក្សាខាងលើជឿជាក់ថា នឹងអាចកាត់បន្ថយសកម្មភាពរំលោភសិទ្ធិមនុស្សនៅក្នុងប្រទេសដែលកំពុងញាំញីដោយសង្គ្រាមផ្ទៃក្នុងនេះ។ មិនត្រឹមតែប៉ុណ្ណោះ សមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សក៏បានជំរុញឱ្យបញ្ឈប់ការផ្ទេរអាវុធ គ្រាប់បែក និងឧបករណ៍យោធាផ្សេងទៀតដោយខុសច្បាប់ទៅកាន់ប្រទេសមីយ៉ាន់ម៉ាផងដែរ។

គួររំឮកផងដែរថា អ្នកជំនាញឯករាជ្យដែលទទួលបន្ទុកដោយក្រុមប្រឹក្សានេះធ្លាប់បានព្រមានកាលពីខែមុនថា រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាកំពុងបង្កើនការរំលោភបំពាន និងប្រើប្រាស់អំពើហិង្សាលើជនស៊ីវិល ស្របពេលដែលរដ្ឋាភិបាលយោធាកាន់តែមានការលំបាកខ្លាំងទៅនឹងការទប់ទល់ក្នុងការប៉ះទង្គិចប្រឆាំងនឹងក្រុមគាំទ្រលទ្ធិប្រជាធិបតេយ្យ និងក្រុមប្រដាប់អាវុធជនជាតិភាគតិច។

គួរបញ្ជាក់ថា បច្ចុប្បន្ននេះប្រទេសមីយ៉ាន់ម៉ាកំពុងដឹកនាំដោយរដ្ឋាភិបាលយោធា ដែលបានធ្វើរដ្ឋប្រហារទម្លាក់លោកស្រី ​អ៊ុងសាន ស៊ូជី កាលពីបីឆ្នាំមុន ដែលព្រឹត្តិការណ៍នេះ​បង្ក​ឲ្យ​មាន​ការ​ប្រឆាំង​អហិង្សា​យ៉ាង​ទូលំទូលាយ ដែល​ត្រូវ​បាន​ឆ្លើយតបវិញជាការបង្ក្រាបយ៉ាងធ្ងន់ធ្ងរពីកងកម្លាំងរដ្ឋាភិបាលលោក មីន អ៊ុងឡាំង។ យ៉ាងណាមិញ ក្រោយការកាន់អំណាចរបស់រដ្ឋាភិបាលយោធាជាង ៣ឆ្នាំកន្លងមក បានបង្កើតឱ្យមាន​ការ​តស៊ូ​ប្រដាប់​អាវុធ និង​បាន​ហ៊ុមព័ទ្ធ​ប្រទេសសមាជិកអាស៊ាននេះឱ្យធ្លាក់ទៅ​ក្នុង​សង្គ្រាម​ស៊ីវិលនាពេលសព្វថ្ងៃ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក