ឯកអគ្គរដ្ឋទូតអាមេរិកចប់អាណត្តិទទួលបានគ្រឿងឥស្សរិយយសសហមេត្រី ថ្នាក់មហាសិរីវឌ្ឍន៍ ពីនាយករដ្ឋមន្ត្រី | ឯកអគ្គរដ្ឋទូតអាមេរិកថាក្រោមការដឹកនាំរបស់សម្ដេចធិបតីទំនាក់ទំនងកម្ពុជា-អាមេរិកបង្ហាញសញ្ញាវិជ្ជមានកាន់តែច្រើន | ឯកអគ្គរាជទូតកាតាចង់ដឹកនាំអ្នកវិនិយោគកាតាមកស្វែងយល់ពីសក្ដានុពលកម្ពុជា | ទូតកាតាជូនបាល់ World Cup ដល់សម្ដេចតេជោ |

ផ្លូវតភ្ជាប់កំណាត់ផ្លូវជាតិលេខ៧៦ ត្រង់ចំណុចរអិលបាក់ បានស្ថាបនាឡើងវិញរួចរាល់ជាស្ថាពរ

មណ្ឌលគិរី៖ ផ្លូវតភ្ជាប់កំណាត់ផ្លូវជាតិលេខ៧៦ ត្រង់ចំនុចបាក់ស្រុតកាលអំឡុងក្នុងភូមសាស្រ្តស្រុកអូររាំង ខេត្តមណ្ឌលគីរី ត្រូវស្ថាបនាឡើងវិញរួចរាល់ជាស្ថាពរ។

ក្នុងដំណើរនិវត្តទៅកាន់រាជធានីភ្នំពេញ បន្ទាប់ពីបំពេញបេសកកម្មការងាររយៈពេល ៣ថ្ងៃ តាមបណ្តាខេត្ត នាថ្ងៃព្រហស្បតិ៍ ទី០៤ ខែមេសា ឆ្នាំ ២០២៤ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំគណៈប្រតិភូក្រសួង និងមន្ត្រីជំនាញបច្ចេកទេសពាក់ព័ន្ធ ចុះត្រួតពិនិត្យគុណភាពសំណង់ផ្លូវតភ្ជាប់ កំណាត់ផ្លូវជាតិលេខ៧៦ ដែលបានស្ថាបនារួចរាល់ជាស្ថាពរ បន្ទាប់ពីកំណាត់ផ្លូវប្រវែង ១៦៦ម៉ែត្រ បានបាក់ស្រុតដោយសារការរអិលបាក់ដី នៅត្រង់ចំណុចអូរងើយ ភូមិអណ្ដូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។

បច្ចុប្បន្ននេះ ការស្ថាបនាផ្លូវថ្មីតភ្ជាប់ឡើងវិញប្រវែង ៤២៥ម៉ែត្រ(PK93+900-PK94+325) ការងារស្ថាបនាប្រឡាយ Rip-Rap និងលូកាត់ទទឹងផ្លូវ សម្រេចរួចរាល់១០០% ដោយបានបើកឱ្យធ្វើចរាចរណ៍ជាធម្មតា ហើយរំពឹងថានឹងទទួលបានការធ្វើដំណើរច្រើនពីសំណាក់អ្នកទេសចរណ៍ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នាពេលខាងមុខ។

គួរឱ្យដឹងដែរថា ផ្លូវជាតិលេខ ៧៦ ចំណុចអូរងើយ ភូមិអណ្ដូងក្រឡឹង សង្កាត់សែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី បានបាក់ស្រុតចុះ និងខូចទាំងស្រុង មិនអាចធ្វើដំណើរបានសម្រាប់ ដោយសារជំនន់ទឹកភ្លៀងបានកាត់ផ្តាច់ផ្លូវ កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក