សម្តេចធិបតី៖ ការជ្រើសរើស គ្រប់គ្រងមន្រ្តីបច្ចេកទេស និងមន្ត្រីជំនាញត្រូវធានាឱ្យបាន ការបំពេញឱ្យត្រូវ ថែរក្សាឱ្យនៅ
ភ្នំពេញ៖ ថ្លែងក្នុងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងមុខងារសាធារណៈ នារសៀលថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ រាជធានីភ្នំពេញ សម្តេចធិបតីលើកឡើងថា៖«ត្រូវជំរុញការរៀបចំ និងការដាក់ឱ្យអនុវត្តលិខិតបទដ្ឋានគតិយុត្តិ និងការជ្រើសរើស គ្រប់គ្រងមន្រ្តីបច្ចេកទេស និងមន្ត្រីជំនាញដែលធានាឱ្យបាន ការបំពេញឱ្យត្រូវ ថែរក្សាឱ្យនៅ»។
ក្នុងឱកាសនោះ សម្តេចបានធ្វើការណែនាំដល់ក្រសួងមុខងារសាធារណៈ ក៏ដូចជាក្រសួងស្ថាប័នថ្នាក់ក្រោមជាតិ ព្រមទាំងថ្នាក់ដឹកនាំ មន្រ្តីគ្រប់លំដាប់ថ្នាក់ឱ្យបន្តយកចិត្តទុកដាក់ព្រមតាំងចូលរួមគាំទ្រ និងអនុវត្តឱ្យបានម៉ត់ចត់ក្នុងការកែលម្អ និងការជ្រើសរើសមន្រ្តីចូលបម្រើការងារ ក្នុងរដ្ឋបាលសាធារណៈប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធិភាព។
សម្តេចធិបតីបញ្ជាក់ទៀតថា ត្រូវរៀបចំការប្រលងប្រជែងជ្រើសរើសមន្រ្តីរាជការដែលរាជរដ្ឋាភិបាលផ្តល់គោលកាតណ៍អនុញ្ញាតផ្អែកលើនិយាម និតិវិធីប្រតិបត្តិសម្រាប់ការប្រលងប្រជែងជ្រើសរើសមន្ត្រីសម្រាប់ក្រសួងស្ថាប័នដោយធានាឱ្យបានទំនុកចិត្តពីសាធារណជន ពោលគឺ«ជាប់ដោយមោទន ធ្លាក់ដោយអស់ចិត្ត»៕