ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្តេចធិបតីប្រកាសផ្តល់ឋានៈជូនប្រធានមន្ទីរជំនាញនីមួយៗ ស្មើនឹងប្រធាននាយកដ្ឋាន

ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ប្រកាសតម្លើងឋានៈដល់ប្រធានមន្ទីរនៅតាមបណ្ដារាជធានី-ខេត្ត ពីប្រធានមន្ទីរមានតួនាទីស្មើអនុប្រធាននាយកដ្ឋាន ឡើងស្មើប្រធាននាយកដ្ឋាន ដើម្បីលើកទឹកចិត្ត និងស័ក្តិសមនឹងតួនាទីដែលរាជរដ្ឋាភិបាលបានប្រតិភូអំណាច កិច្ចការងារទៅដល់មន្ទីរនានានៅថ្នាក់ក្រោមជាតិ។

សម្តេចធិបតីថ្លែងដូចនេះក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងមុខងារសាធារណៈ នារសៀលថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ រាជធានីភ្នំពេញ។

សម្តេចថ្លែងថា៖«ដើម្បីជាការលើកទឹកចិត្ត និងផ្តល់ទម្ងន់បន្ថែម[...] ប្រធានមន្ទីរកម្រិតនាយកដ្ឋានស័ក្តិ៣ ឥលូវយើងរៀបចំជំរុញឱ្យប្រធានមន្ទីរឡើងស័ក្តិ៤ ឡើងកម្រិតនាយកដ្ឋានតែម្តង»។

សម្តេចធិបតីបានបញ្ជាក់ពីមូលហេតុនៃការតម្លើងកម្រិតនេះគឺ ជាការលើកទឹកចិត្តបន្ថែមទៅលើមន្រ្តីដែលនឹងត្រូវទទួលលើកិច្ចការងារនេះកាន់តែច្រើន ខណៈប្រធានមន្រ្តីគឺជាសេនាធិការជូនអភិបាល គណៈអភិបាលរាជធានីខេត្ត។

សម្តេចធិបតីបានបញ្ជាក់ទៀតថា ប្រសិនបើផ្តល់ការងារច្រើនដល់ប្រធានមន្ទីរតម្លើងកម្រិតឱ្យគឺមិនខុសនោះទេ តែគឺការលើកទឹកចិត្ត និងការចូលរួមលើកកម្ពស់សិទ្ធិអំណាចនូវការទទួលខុសត្រូវ។ សម្តេចគូសបញ្ជាក់ថានៅពេលដែលកំពុងធ្វើវិមជ្ឈការការទទួលខុសត្រូវច្រើនទៅឱ្យរាជធានីខេត្តគឺកាន់តែមានភាពចាំបាច់ និងសារៈសំខាន់ចាំបាច់ឱ្យមានសង្គតិភាពរវាងការអនុវត្តថ្នាក់ក្រោមជាតិ ជាមួយនឹងថ្នាក់ជាតិ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក