ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

BREAKING NEWS: រាជធានីភ្នំពេញ បន្តការរឹតបន្តឹងរយៈពេលពីរសប្តាហ៍ទៀត

ភ្នំពេញ: រដ្ឋបាលរាជធានីភ្នំពេញបានសម្រេចបន្តការរឹតបន្តឹងនៅក្នុងរាជធានី រយៈពេល ២សប្តាហ៍ទៀត ការហាមឃាត់ការលក់គ្រឿងស្រវឹង និងការជួបជុំមនុស្សលើសពី ១៥នាក់ ព្រមទាំងការបិទអាជីវកម្មដែលមានហានិភ័យខ្ពស់នឹងត្រូវផុតកំណត់នៅថ្ងៃព្រហស្បតិ៍នេះ តែទោះជាយ៉ាងណា រដ្ឋបាលរាជធានីបានប្រកាសបន្តការហាមឃាត់រយៈពេលពីរសប្តាហ៍ទៀត។

ការបន្តការរឹតបន្តឹងនេះ ខណៈរាជធានីភ្នំពេញនៅតែបន្តកើនឡើងនៃចំនួន Covid-19 ជាពិសេស Delta ។ ភ្នំពេញគឺស្ថិតក្នុងចំណាត់ថ្នាក់ខ្ពស់ជាងគេក្នុងចំណោមខេត្តនិងរាជធានីចំនួន ២៣ ដែលមានចំនួនករណី Delta ។ គិតត្រឹមថ្ងៃអង្គារនេះ ក្រសួងសុខាភិបាលបានប្រកាសថា ទីក្រុងភ្នំពេញបានរកឃើញករណីវីរុស Delta ចំនួន ៣៧៥ ករណី។

រដ្ឋបាលរាជធានីភ្នំពេញក៏បានក្រើនរំលឹកដល់សាធារណជនផងដែរថា អាជីវកម្មដែលមានហានិភ័យខ្ពស់នៅតែបន្តបិទដែលមានដូចជា សាលារៀន អាជីវកម្មកម្សាន្ត ខារ៉ាអូខេ បារឌីស្កូ  សួនច្បារ កាស៊ីណូ មណីយដ្ឋានសារមន្ទីរ សួនកុមារនិងសួនកម្សាន្ត ស្ប៉ាម៉ាស្សា រោងកុនល្ខោនសិល្បៈ កន្លែងហាត់ប្រាណ និងមជ្ឈមណ្ឌលកីឡា៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក