ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អូស្ត្រាលីគាំទ្រកម្ពុជាដល់ការរៀបចំសហគមន៍កសិកម្មបែបទំនើប

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងកសិកម្ម លោក ប្រាក់ ដាវីដ ចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ឧត្តមមន្ត្រីកម្ពុជា-អូស្ត្រាលី លើកទី៤ នៅរាជធានីភ្នំពេញ។

កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ឧត្តមមន្ត្រីកម្ពុជា-អូស្ត្រាលី លើកទី៤ នេះដឹកនាំដោយ លោក ប្រាក់ ងួនហេង រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាសហប្រធាន និងលោកស្រី Michelle Chan អគ្គលេខាធិការរងក្រសួងការបរទេស និងពាណិជ្ជកម្ម នៃប្រទេសអូស្ត្រាលី ជាសហប្រធាន និងមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងស្ថាប័ន នៃប្រទេសកម្ពុជា និងអូស្ត្រាលី នៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤។

ភាគីអូស្ត្រាលីក៏បានគាំទ្រដល់ការអភិវឌ្ឍពូជស្រូវចំប៉ីសរ៧០។ សម្រាប់គម្រោង CAPRED ភាគីអូស្ត្រាលីនឹងគាំទ្រដល់ការរៀបចំសហគមន៍កសិកម្មបែបទំនើប និងការផ្តល់ចំណេះដឹងផ្នែកភាសាអង់គ្លេសជូននិស្សិតនៃសកលវិទ្យាល័យក្រោមឱវាទក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទៀតផង។

ជាមួយគ្នានេះ នៅក្នុងអង្គប្រជុំនេះ លោក ប្រាក់ ដាវីដ បានរាយការណ៍ពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលកន្លងមក សម្រាប់វិស័យកសិកម្ម។ បន្ថែមពីនេះ ឯកឧត្តម បានលើកឡើងពីកិច្ចសហការដែលភាគីអូស្រ្តាលីបានគាំទ្រដល់គម្រោង CAVAC ដំណាក់កាលទី១ ចាប់ពីឆ្នាំ២០១០-២០១៥ និងដំណាក់កាលទី២ ចាប់ពីឆ្នាំ២០១៦-២០២២។

លោក ប្រាក់ ដាវីដ ក៏បានថ្លែងអំណរគុណដល់ភាគីអូស្ត្រាលី ដែលកន្លងមកបានផ្តល់អាហារូបករណ៍ជូនមន្ត្រីរាជការ ដើម្បីបន្តការសិក្សាថា្នក់អនុបណ្ឌិត និងថ្នាក់បណ្ឌិតលើការងារកសិកម្ម នៅប្រទេសអូស្ត្រាលី ព្រមទាំងបានលើកទឹកចិត្តឲ្យបន្ត និងពិនិត្យលទ្ធភាពបង្កើនឱកាសសិក្សាបន្ថែមទៀត។

រដ្ឋលេខាធិការក្រសួងកសិកម្ម ក៏បានជម្រាបថា ក្រសួង និងក្រុមការងាររបស់អូស្ត្រាលីបាននិងកំពុងពិភាក្សាគ្នាលើគម្រោងកិច្ចសហប្រតិបត្តិការបន្ថែមទៀត៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក