ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អគ្គលេខាធិការអាស៊ាន បណ្ឌិត កៅ គឹមហួន អបអរសាទរគោរពជូនចំពោះសម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសដែលសម្តេចត្រូវបានជ្រើសតាំងជា ប្រធានព្រឹទ្ធសភា នីតិកាលទី៥

រាជធានីភ្នំពេញ៖ លោកបណ្ឌិត កៅ គឹមហហួន អគ្គលេខាធិការដ្ឋានអាស៊ាន នៅថ្ងៃទី០៣ ខែមេសានេះ បានផ្ញើជូននូវសារលិខិតអបសាទរយ៉ាងកក់ក្តៅជាទីបំផុតជូនចំពោះសម្តេចតេជោ ហ៊ុន សែន  ដែលបានជាប់ឆ្នោតជាប្រធានព្រឹទ្ធសភា នីតិកាលទី៥ ។ 

ក្នុងលិខិតអបអរសាទរនេះ លោកបណ្ឌិត កៅ គឹមហួន បញ្ជាក់ថា លោកពិតជាមានការជឿជាក់ថា ជាមួយនឹងបទពិសោធន៍ដ៏ច្រើនក្រៃលែង គួបផ្សំនឹងភាពជាអ្នកដឹកនាំរបស់សម្តេចតេជោ នៅក្នុងស្ថាប័ននីតិប្រតិបត្តិក្នុងនាមជាអតីតរដ្ឋមន្ត្រីការបរទេស អតីតឧបនាយករដ្ឋមន្ត្រី និង អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងចូលរួមចំណែកយ៉ាងធំធេងដល់វឌ្ឍនភាព និងការរីកចម្រើននៃព្រឹទ្ធសភា ក៏ដូចជាការរីកចម្រើន និងបរិវត្តន៍កម្មនៃព្រះរាជាណាចក្រកម្ពុជា។ អគ្គលេខាធិការអាស៊ានរូបនេះ បានបញ្ជាក់ដោយទំនុកចិត្តថា នៅក្រោមការណែនាំ និងការដឹកនាំរបស់សម្តេចតេជោ ព្រឹទ្ធសភានឹងបំពេញតួនាទី និងការទទួលខុសត្រូវរបស់ខ្លួនបានយ៉ាងមានប្រសិទ្ធភាព ថែមទាំងចូលរួមចំណែកយ៉ាងច្រើនសន្ធឹកសន្ធាប់ដល់កិច្ចខិតខំប្រឹងប្រែងកំពុងបន្ត នៃការកសាងសហគមន៍អាស៊ាន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ សន្តិភាព និងស្ថិរភាពតំបន់។

លោកបណ្ឌិតបញ្ជាក់ថា លេខាធិការដ្ឋានអាស៊ានត្រៀមខ្លួនជាស្រេចដើម្បីធ្វើការយ៉ាងជិតស្និទ្ធជាមួយសម្តេចតេជោ និងប្រទេសកម្ពុជា ដើម្បីចូលរួមចំណែកដល់ដំណើរការកសាងសហគមន៍អាស៊ាន ជាពិសេសស្របពេលនៃការចាប់ផ្តើមតាក់តែងចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ ដែលនឹងរៀបចំបរិយាកាសយុទ្ធសាស្ត្ររយៈពេលវែងរបស់អាស៊ាន នៅក្នុងរយៈពេល ២ទសវត្សរ៍ខាងមុខ។

ក្នុងនាមជាអគ្គលេខាធិការអាស៊ាន លោកទន្ទឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយសម្តេចតេជោ ដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងរវាងអាស៊ាន និងព្រះរាជាណាចក្រកម្ពុជា ហើយលោកក៏សូមគោរពជូនពរសម្តេចតេជោ ទទួលបានជោគជ័យគ្រប់ភារកិច្ច នៅក្នុងអាណត្តិថ្មីរបស់សម្តេច ក្នុងនាមជាប្រធានព្រឹទ្ធសភា។

លោកបណ្ឌិតក៏បានថ្លែងអំណរគុណ និងទន្ទឹងរង់ចាំឱកាសបានចូលជួបសំដែងការគួរសមជាផ្លូវការជាមួយសម្តេចតេជោ តាមពេលវេលាសមស្របខាងមុខ ក្នុងអំឡុងពេលទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសកម្ពុជា។ ជាមួយគ្នានេះ លោកក៏បានគោរពជូនពរសម្តេច មានសុខភាពល្អ ទទួលបានជោគជ័យ និងសូមឱ្យប្រជាជនកម្ពុជាទទួលបាននូវវិបុលភាពកាន់តែធំធេងបន្ថែមទៀត៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក