ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កម្ពុជា-វៀតណាម ប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការ រឹតចំណងមិត្តភាពរវាងគ្នា ក្នុងនាមជាអ្នកជិតខាងល្អ

បន្ទាយមានជ័យ៖ ថ្នាក់ដឹកនាំនៃខេត្តបន្ទាយមានជ័យ និងខេត្តវិញឡុង ប្តេជ្ញារបន្តកិច្ចសហប្រតិបត្តិការ រឹតចំណងមិត្តភាពរវាងគ្នានឹងគ្នា ក្នុងនាមជាអ្នកជិតខាងល្អ។

ថ្នាក់ដឹកនាំនៃខេត្តវិញឡុង នៃសាធារណរដ្ឋសង្គមនិយម វៀតណាម ដឹកនាំដោយលោក ដាង វ៉ាន់ជិញ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តវិញឡុង និងជាប្រធានប្រតិភូ បានចូលជួបសម្តែងការគួរសម និងជូនពរឆ្នាំថ្មី ដល់ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោក អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤។

នៅក្នុងជំនួបនោះដែរភាគីទាំងពីរក៏បានបង្ហាញអំពីភាពស្និទ្ធស្នាលរវាងទំនាក់ទំនងនៃខេត្តនិងខេត្ត ក៏ដូចជាប្រទេសទាំងពីរ ជាអ្នកជិតខាងល្អ ដែលមានកិច្ចសហប្រតិបត្តិការជាមួយគ្នា ជាប្រពៃណី តាំងពីដើមរៀងមក។

ក្នុងឱកាសនោះ លោក អ៊ុំ រាត្រី ក៏បានស្វាគមន៍ និងបានរាយការណ៍សង្ខេបអំពីវឌ្ឍនភាពនៃខេត្តបន្ទាយមានជ័យ ដែលជាខេត្តមួយដែលទើបនឹងបញ្ចប់សង្គ្រាមក្រោយគេ ដោយបច្ចុប្បន្នមានការអភិវឌ្ឍជាខ្លាំងក្រោមដំបូលសន្តិភាព ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា នីតិកាលទី៦ និងនីតិកាលទី៧ ដែលដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

គួរឱ្យដឹងដែរថា ខេត្តវិញឡុង គឺជាដៃគូសហប្រតិបត្តិការ ដ៏ សំខាន់លើគ្រប់ វិស័យជាមួយខេត្តបន្ទាយមានជ័យ ដោយក្នុងរយៈពេលជាង១១ឆ្នាំមកហើយ ដែលខេត្តទាំងពីរ បាន ធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នាតាមរយៈការអនុវត្តនូវខ្លឹមសារ អនុស្សរណៈនៃការយោគយល់គ្នាស្ដីពីការបង្កើត ចំណងមិត្តភាពថ្នាក់ខេត្តចំនួន២រួចមកហើយ ដែលគ្រោងនិងបន្តចុះអនុស្សរណៈនៃការយោគយល់គ្នាលើកទី៣ រយៈពេល០៥ឆ្នាំបន្តទៀត (២០២៤-២០២៩)៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក