ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ប្រធានាធិបតីអាមេរិកនឹងជជែកជាមួយនាយករដ្ឋមន្រ្តីអ៊ីស្រាអែល ក្រោយហេតុការណ៍វាយប្រហារលើអង្គការមនុស្សធម៌

សហរដ្ឋអាមេរិក៖ បើតាមប្រភពពីមន្រ្តីអាមេរិកម្នាក់បានឱ្យដឹងថា ប្រធានាធិបតីអាមេរិក Joe Biden នឹងជួបជជែកតាមទូរសព្ទជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu នៅថ្ងៃព្រហស្បតិ៍ ទី០៤ ខែមេសានេះ ដែលជាការជួបជជែកជាលើកដំបូងបង្អស់រវាងមេដឹកនាំប្រទេសទាំងពីរ បន្ទាប់ពីមានហេតុការណ៍នៃការវាយប្រហារពីសំណាក់អ៊ីស្រាអែល ដែលបណ្ដាលឱ្យបុគ្គលិកអង្គការមនុស្សធម៌ ៧នាក់ស្លាប់បាត់បង់ជីវិត។ 

សេតវិមានអាមេរិកធ្លាប់បញ្ជាក់ថា លោក Biden មានការខឹងសម្បារ និងខកចិត្តយ៉ាងខ្លាំងចំពោះការវាយប្រហារនេះ ប៉ុន្តែយ៉ាងណាមិញហេតុការណ៍នេះពុំបានធ្វើឱ្យសហរដ្ឋអាមេរិកផ្លាស់ប្តូរជំហរនៃការគាំទ្ររបស់ខ្លួនលើអ៊ីស្រាអែល នៅក្នុងបញ្ហាសង្គ្រាមក្នុងតំបន់ហ្គាហ្សានេះឡើយ។ ប្រភពដដែលបញ្ជាក់ថា ប្រធានាធិបតីអាមេរិកទំន​​ងជានឹងនាំមកនូវតម្រូវការសម្រាប់ការការពារកាន់តែប្រសើរឡើងសម្រាប់បុគ្គលិកមនុស្សធម៌ ជាពិសេសក្នុងប្រតិបត្តិការនាំយកអាហារ និងជំនួយទៅកាន់ជនស៊ីវិលក្នុងតំបន់ហ្គាហ្សា។ 

គួរឱ្យដឹងថា ថ្នាក់់ដឹកនាំរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានជួបប្រជុំគ្នាលើប្រព័ន្ធអនឡាញកាលពីថ្ងៃចន្ទ ដើម្បីពិភាក្សាអំពីការគំរាមកំហែងរបស់អ៊ីស្រាអែលក្នុងការបើកការវាយលុកយ៉ាងទូលំទូលាយនៅក្នុងទីក្រុង Rafah ភាគខាងត្បូងនៃ Gaza ដែលជាមូលដ្ឋានចុងក្រោយនៃការភៀសខ្លួននៅប្រជាជនប៉ាឡេស្ទីនជាង ១លាននាក់។ ភាគីទាំងពីរគ្រោងនឹងពិភាក្សាអំពីបញ្ហានេះផ្ទាល់ នៅក្នុងជំនួបតំណាងប្រទេសទាំងពីរនៅសប្តាហ៍ក្រោយ។ 

ដោយឡែក បើតាមអគ្គលេខាធិការព័ត៌មាននៃសេតវិមានសហរដ្ឋអាមេរិក លោកស្រី Karine Jean-Pierre បានថ្លែងប្រាប់អ្នកសារព័ត៌មានថា លោកប្រធានាធិបតីអាមេរិក Joe Biden ចង់ឱ្យមានការបើកការស៊ើបអង្កេតយ៉ាងឆាប់រហ័សតាមដែលអាចធ្វើបាន ទៅលើការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើក្បួនរថយន្តជំនួយស្បៀងអាហារ ដែលបណ្ដាលឱ្យបុគ្គលិក និងក្រុមការងារ ៧នាក់បាត់បង់ជីវិត៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក