ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

គ្រោះរញ្ជួយដីកម្រិត ៦.០រ៉ិចទ័រកើតឡើងនៅភាគឦសានប្រទេសជប៉ុន

ជប៉ុន៖  ទីភ្នាក់ងារឧតុនិយមជប៉ុនបានឱ្យដឹងថា គ្រោះរញ្ជួយដីកម្រិត ៦.០រ៉ិចទ័រ បានវាយប្រហារតំបន់ Fukushima ភាគឦសាននៃប្រទេសជប៉ុន នៅថ្ងៃព្រហស្បតិ៍ ទី០៤ ខែមេសានេះ ក៏ប៉ុន្តែពុំមានសញ្ញាណព្រមានពីរលកយក្សស៊ូណាមិឡើយ។

មកដល់ពេលនេះ នៅមិនទាន់មានរបាយការណ៍ណាមួយនៅឡើយអំពីការខូចខាតដែលបណ្ដាលមកពីគ្រោះរញ្ជួយដីនេះ ខណៈមន្រ្តីជំនាញបានឱ្យដឹងថា ចំណុចស្នូលនៃការរញ្ជួយដីនេះមានជម្រៅជាង ៤០គីឡូម៉៉ែត្រ ដែលរហូតដល់ទីក្រុងតូក្យូក៏ទទួលរងអារម្មណ៍នៃការរង្គើរដីនេះដែរ។ 

បើតាមក្រុមហ៊ុន TEPCO ដែលជាប្រតិបត្តិករនៃរោងចក្រថាមពលនុយក្លេអ៊ែរក្នុងតំបន់ Fukushima បញ្ជាក់ថា "មិនមានភាពមិនប្រក្រតីណាមួយ" ត្រូវបានគេរកឃើញនៅទីតាំងរោងចក្រដែលរងការវាយប្រហារ ឬកន្លែងផ្សេងទៀតនៅក្នុងតំបន់នោះទេ។ គួរឱ្យដឹងថា ជប៉ុនគឺជាប្រទេសដែនកោះមួយដែលមានប្រជាជនប្រមាណ ១២៥លាននាក់ និងតែងតែរងនូវហេតុការណ៍រញ្ជួយដីជាបន្តបន្ទាប់ប្រមាណជាង ១,៥០០លើកជារៀងរាល់ឆ្នាំ។ 

ការស្ទាបស្ទង់ដោយស្ថាប័នភូគព្ភសាស្ត្ររបស់សហរដ្ឋអាមេរិកបានប៉ានស្មានកម្រិតនៃការរញ្ជួយដីនេះមានប្រមាណ ៦,១រ៉ិចទ័រ និងមានជម្រៅប្រហែល ៤០,១គីឡូម៉ែត្រ។ ហេតុការណ៍នេះបានកើតឡើងត្រឹមតែរយៈពេល ១ថ្ងៃប៉ុណ្ណោះ ក្រោយការរញ្ជួយដីនៅកោះតៃវ៉ាន់ដែលបណ្ដាលឱ្យមនុស្ស ៩នាក់ស្លាប់ និងជាង ១,០០០នាក់រងរបួស។ 

គួររំឮកថា ការរញ្ជួយដីដ៏ធំបំផុតរបស់ជប៉ុនក្នុងកំណត់ត្រាប្រវត្តិសាស្រ្តគឺការរញ្ជួយដីក្រោមបាតសមុទ្រកម្រិត ៩.០រ៉ិចទ័រកាលពីខែមីនា ឆ្នាំ២០១១ ពីឆ្នេរសមុទ្រភាគឦសានរបស់ប្រទេសជប៉ុន ដែលបានបង្កឲ្យមានរលកយក្សស៊ូណាមិ និងបណ្តាលឱ្យមនុស្សប្រហែល ១៨,៥០០នាក់ស្លាប់ និងបាត់ខ្លួន៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក