លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព | BREAKING: ផ្ទុះករណីជំងឺផ្ដាសាយបក្សីលើក្មេងប្រុស អាយុ ៣ឆ្នាំនៅខេត្តតាកែវ |

អ្នករងរបួសក្នុងហេតុការណ៍គ្រោះរញ្ជួយដីនៅកោះតៃវ៉ាន់កើនលើស ១,០០០នាក់ ខណៈមនុស្សចំនួន ៥២នាក់បន្តបាត់ខ្លួន

ចិន៖ ចំនួនអ្នករងរបួសក្នុងហេតុការណ៍គ្រោះរញ្ជួយដីកម្រិត ៧.២រ៉ិចទ័រនៅភាគខាងកើតកោះតៃវ៉ាន់ បានកើនឡើងលើស ១,០០០នាក់ហើយ គិតត្រឹមថ្ងៃទី០៤ ខែមេសានេះ ខណៈតួលេខអ្នកស្លាប់មានត្រឹម ៩នាក់ប៉ុណ្ណោះ ស្របពេល​បុគ្គលិកសណ្ឋាគារចំនួន ៣៨នាក់ នៅតែបន្តបាត់ខ្លួនរហូតមកដល់ពេលនេះ។ 

ហេតុការណ៍រញ្ជួយដីខ្លាំងបំផុតដែលមិនធ្លាប់មានក្នុងរយៈពេល ២៥ឆ្នាំចុងក្រោយនេះ បានកើតឡើងកាលពីព្រឹកថ្ងៃពុធម្សិលមិញនេះ ចំពេលព្រឹកដែលមនុស្សម្នាមមាញឹកចាកចេញពីទីលំនៅរៀងៗខ្លួន។ យ៉ាងណាមិញ ទំហំនៃការខូចខាតមានតិចតួចប៉ុណ្ណោះ ដោយចំណុចកណ្ដាលនៃការវាយប្រហារនេះស្ថិតនៅតំបន់ Hualien ដែលជាទីតាំងមិនសូវមានមនុស្សកុះករ។​

នាយកដ្ឋានពន្លត់អគ្គីភ័យរបស់កោះតៃវ៉ាន់បញ្ជាក់ថា ចំនួនអ្នករងរបួសបានកើនឡើងដល់ ១,០៣៨នាក់ ខណៈដែលតួលេខអ្នកបាត់ខ្លួនបានកើនឡើងដល់ ៥២នាក់ ដែលក្នុងនោះមានបុគ្គលិកសណ្ឋាគារដែលបានបាត់ខ្លួននៅឯឧទ្យានជាតិមួយកន្លែង ដោយកម្លាំងសង្គ្រោះនៅតែបន្តស្វែងរកនៅទីតាំងកើតហេតុ។ អាជ្ញាធរកំពុងប្រើប្រាស់ដ្រូន (Drone) និងឧទ្ធម្ភាគចក្រដើម្បីស្វែងរកមនុស្សនៅក្នុងជ្រលងភ្នំ ព្រមទាំងត្រៀមលក្ខណៈរួចជាស្រេចក្នុងការផ្តល់ជំនួយទៅជនរងគ្រោះ។ 

ដោយឡែក រដ្ឋបាលផ្លូវដែកកោះតៃវ៉ាន់បានបញ្ជាក់ថា ខ្សែរថភ្លើងឆ្ពោះទៅកាន់តំបន់ Hualien ក៏បានចាប់ផ្តើមបើកដំណើរការឡើងវិញផងដែរនៅថ្ងៃព្រហស្បតិ៍នេះ មានន័យថាស្ថានភាពក្នុងតំបន់ដែលរងគ្រោះដោយបញ្ហារញ្ជួយដីនេះមានស្ថានភាពល្អប្រសើរឡើងវិញហើយ។ បើតាមមន្រ្តីជួយសង្គ្រោះបានឱ្យដឹងថា ជនរងគ្រោះដែលជាប់គាំងក្នុងអគារក្នុងទីក្រុង Hualien ត្រូវបានរំដោះចេញពីអគារបាក់បែករួចហើយ ដោយប្រជាជនភាគច្រើនបានដេកនៅក្រៅផ្ទះកាលពីយប់មិញ ដោយបារម្ភពីការរញ្ជួយដីថ្មីណាមួយនឹងអាចកើតមានបន្ត៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក