ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំការបោះជ្រើសរើសប្រធានសមាគមសិល្បករខ្មែរសម្រាប់អាណត្តិថ្មី

ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានកិច្ចប្រជុំរៀបចំបង្កើតគណៈកម្មការសម្របសម្រួល ដើម្បីរៀបចំការបោះឆ្នោតជ្រើសរើសប្រធានសមាគមសិល្បករខ្មែរដែលគ្រោងនឹងប្រព្រឹត្តទៅនៅខែឧសភាខាងមុខនេះ។

កិច្ចប្រជុំពិភាក្សានេះ ធ្វើឡើងក្រោមការចូលរួមរបស់ លោក ទិត ថាវរិទ្ធ រដ្ឋលេខាធិការ និងលោក គឹម ពីនន់ អនុរដ្ឋលេខាធិការ និងមានការចូលរួមពីលោកស្រី ចន ច័ន្ទលក្ខិណា ប្រធានសមាគមសិល្បករខ្មែរ និងសមាសភាពដែលអញ្ជើញមកពីអង្គភាពពាក់ព័ន្ធមួយចំនួនទៀត នៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ នៅបន្ទប់ប្រជុំព្រះវិហារ នាទីស្ដីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

ក្នុងកិច្ចប្រជុំនេះភាគីពាក់ព័ន្ធបានធ្វើការពិភាក្សាផ្ដោតសំខាន់លើរបៀបវារៈចំនួន៣ គឺ បង្កើតគណៈកម្មការរៀបចំការបោះឆ្នោត, ពិនិត្យខ្លឹមសារលក្ខន្តិកៈសម្រាប់ការឈរឈ្មោះបោះឆ្នោត និងនីតិវិធីនៃការបោះឆ្នោត និងកំណត់ពេលវេលា ទីកន្លែង និងសមាសភាពនៃអង្គបោះឆ្នោត។

គួរឱ្យដឹងថា សមាគមសិល្បករខ្មែរ ត្រូវបានបង្កើតឡើងជាដំបូងនៅក្នុងឆ្នាំ២០០៦ ដោយមានការផ្ដួចផ្ដើមគំនិតរបស់អ្នកស្នេហាវិស័យសិល្បៈមួយចំនួន ក្នុងគោលបំណង អភិរក្ស អភិវឌ្ឍន៍ លើកស្ទួយវិស័យសិល្បៈជាតិ និងជួយដោះស្រាយរាល់បញ្ហារបស់អ្នកសិល្បៈ ជាពិសេសជួយដល់អ្នកសិល្បៈចាស់ជរា ពិការបាត់បង់សមត្ថភាព និងបាត់បង់ជីវិត និងរួមចំណែកជួយដល់សង្គមជាតិជាដើម ។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានឱ្យដឹងថា មួយរយៈកន្លងមកនេះ សមាគមសិល្បករខែ្មរក៏បានដើរតួនាទីដ៏សំខាន់មួយជាសេនាធិការឱ្យក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្នុងការចូលរួមបង្កើតសកម្មភាពសិល្បៈនានាដើម្បីការលើកស្ទួយនូវវប្បធម៌ជាតិ ក៏ដូចជាការជួយសម្រួលនូវកិច្ចការលំបាកផ្សេងៗមួយចំនួនរបស់សិល្បករ សិល្បការិនីដែលបានជួបនូវបញ្ហាដូចអ្វីដែលជាគោលការណ៍របស់សមាគមផងដែរ។

ហើយនាពេលថ្មីៗនេះ លោកស្រី ចនចន្ទ័ លក្ខិណា ជាប្រធានសមាគមនៅក្នុងអាណត្តិក៏បានប្រកាសនឹងមិនឈរឈ្មោះជាបេក្ខភាពសំរាប់បោះឆ្នោតជ្រើសរើសជាប្រធានសមាគមនៅអាណត្តិបន្ទាប់ និងបានធ្វើលិខិតទៅកាន់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈដែលជាស្ថាប័នអាណាព្យាបាលនូវវិស័យសិល្បៈគ្រប់ទម្រង់ ដើម្បីជួយចាត់តាំងនូវមន្ត្រីជំនាញសម្រាប់ជួយសម្របសម្រួលនូវយន្តការរៀបចំការបោះឆ្នោតនៅពេលខាងមុខឆាប់ៗ និង ដើម្បីឱ្យមានតម្លាភាព អព្យាក្រឹត្យភាព និងយុត្តិធម៌សម្រាប់បេក្ខភាពនានាដែលមានបំណងចង់ចូលរួមឈរឈ្មោះបោះឆ្នោតជាប្រធានសមាគមនៅអាណត្តិក្រោយនេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក