ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

លោក ឯម ច័ន្ទមករា អបអរសាទរគោរពជូនចំពោះសម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសដែលសម្តេចត្រូវបានជ្រើសតាំងជា ប្រធានព្រឹទ្ធសភា នីតិកាលទី៥

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ លោក ឯម ច័ន្ទមករា បានផ្ញើរសារអបអរសាទរគោរព ជូនចំពោះសម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសត្រូវបានសម័យប្រជុំដំបូងព្រឹទ្ធសភា បោះឆ្នោតជ្រើសតាំងជា ប្រធានព្រឹទ្ធសភា នីតិកាលទី៥។

តាមរយៈសារលិខិតអបអរសាទររបស់ លោក ឯម ច័ន្ទមករា នាថ្ងៃពុធ ទី៣ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា៖«ខ្ញុំបាទពិតជាមានសេចក្តី សោមនស្សរីករាយយ៉ាងក្រៃលែង និងសូមសម្តែងនូវសេចក្តីអំណរសាទរយ៉ាងស្មោះអស់ពីដួងចិត្តគោរពជូន សម្តេចតេជោ ត្រូវបានព្រឹទ្ធសភាបោះឆ្នោតជ្រើសរើសជា ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នាសម័យប្រជុំដំបូង សម្រាប់នីតិកាលទី៥ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤»

ការទទួលបាននូវការបោះឆ្នោតគាំទ្រនេះ គឺជាសក្ខីភាពនៃសច្ចធម៌ប្រវត្តិសាស្ត្រមួយដែលបានឆ្លុះបញ្ចាំង យ៉ាងប្រត្យក្សនូវទេពកោសល្យដ៏ប៉ិនប្រសព្វ និងសមត្ថភាពការងារដ៏ឧត្តុង្គឧត្តម នាពេលកន្លងមករបស់ សម្តេចតេជោ ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយកម្លាំងចិត្ត បញ្ញាស្មារតី និងការលះបង់ យ៉ាងធំធេងក្នុងមហាបេសកកម្មបម្រើជាតិមាតុភូមិ និងប្រជាជនកម្ពុជា ជាពិសេស បានយកជីវិតធ្វើជាដើមទុន ដើម្បីសង្គ្រោះជាតិ និងប្រជាជនឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងដឹកនាំប្រជាជាតិកម្ពុជា ស្តារ និងកសាងបាននូវនីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យ ឯកភាពជាតិ សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍគ្រប់វិស័យ ដើម្បីបុព្វហេតុជាតិ សាសនា ព្រះមហាក្សត្រ។

គួរឱ្យដឹងថា សម្ដេចតេជោ ហ៊ុន សែន ត្រូវបានសមាជិកព្រឹទ្ធសភាបោះឆ្នោតជ្រើសតាំងជាប្រធានព្រឹទ្ធសភានៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ ក្នុងសម័យប្រជុំដំបូងព្រឹទ្ធសភាអាណត្តិទី៥ ដែលជាតំណែងខ្ពស់បំផុតនៅក្នុងអង្គការនីតិបញ្ញត្តិ។ សម្ដេចត្រូវបានសមាជិកព្រឹទ្ធសភាបោះឆ្នោតគាំទ្រជាប្រធានក្នុងសំឡេង ៦២លើ៦២សំឡេង៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក