ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

អនាគតប្រធានាធិបតីឥណ្ឌូណេស៊ី ជួបពិភាក្សារឹតចំណងសហប្រតិបត្តិការទ្វេភាគីជាមួយនាយករដ្ឋមន្រ្តីជប៉ុន

ជប៉ុន៖ បេក្ខជនជាប់ឆ្នោត និងជាអនាគតប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto កំពុងបំពេញទស្សនកិច្ចនៅឯប្រទេសជប៉ុននាថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤នេះ។ ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida ប្រធានាធិបតីដែលនឹងចូលកាន់តំណែងនាខែតុលាខាងមុខនេះថ្លែងថា លោកចង់ឱ្យមាននូវកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ និងសេដ្ឋកិច្ចកាន់តែស៊ីជម្រៅបន្ថែមទៀតជាមួយជប៉ុន។ គួរបញ្ជាក់ថា កិច្ចពិភាក្សារវាងមេដឹកនាំជប៉ុន និងឥណ្ឌូណេស៊ីនេះធ្វើឡើង ក្រោយលោក Prabowo Subianto ទើបបញ្ចប់ជំនួបជាមួយប្រធានាធិបតីចិន លោក Xi Jinping ក្នុងគោលបំណងរឹតចំណងមិត្តភាពកាលពីថ្មីៗនេះ។ 

លោក Prabowo ថ្លែងប្រាប់លោក Kishida ក្នុងកិច្ចពិភាក្សាកំពូលមួយថា៖ "កន្លងមក យើង (ឥណ្ឌូណេស៊ី និងជប៉ុន) បានកសាងទំនាក់ទំនងសហប្រតិបត្តិការឆ្ពោះទៅមុខរួមគ្នា ហើយខ្ញុំមានគោលបំណងចង់ពង្រឹងវាបន្ថែមទៀត"។ គួរបញ្ជាក់ថា កន្លងមកលោក Prabowo បានបង្ហាញពីគោលការណ៍នៃការប្តេជ្ញាចិត្តរបស់់ឥណ្ឌូណេស៊ីទៅលើគោលនយោបាយមិនចូលបក្សសម្ព័ន្ធ ប៉ុន្តែនៅដើមខែមេសានេះ លោកបានចាប់ផ្តើមដំណើរទស្សនកិច្ចផ្ទាល់ខ្លួនទៅកាន់ប្រទេសចិន និងជប៉ុនដែលជាដំណើរទស្សនកិច្ចដំបូងបង្អស់របស់លោក រាប់ចាប់តាំងពីការឈ្នះឆ្នោតប្រធានាធិបតីកាលពីខែកុម្ភៈ។ 

បច្ចុប្បន្ននេះទាំងចិន និងជប៉ុន កំពុងងាកមកផ្តោតលើកិច្ចការក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលកំពុងតែប្រជែងគ្នានៅលើសមុទ្រចិនខាងត្បូង ដែលជាភូមិសាស្រ្តក្ដៅគគុកមួយនៃការព្យាយាមវាតទីឈរជើងពីបណ្ដាប្រទេសជាប់សមុទ្រនេះរៀងៗខ្លួន។ គួរឱ្យដឹងថា ក្រៅពីជំនួបជាមួយនាយករដ្ឋមន្រ្តីជប៉ុន លោក Prabowo Subianto ក៏បានជួបពិភាក្សាការងារជាមួយរដ្ឋមន្រ្តីការពារជាតិជប៉ុន Minoru Kihara ផងដែរ។ 

លោក Prabowo Subianto ដែលបច្ចុប្បន្នជារដ្ឋមន្រ្តីការពារជាតិឥណ្ឌូណេស៊ី នឹងត្រូវស្បថចូលកាន់តំណែងប្រធានាធិបតីបន្តពីលោក Joko Widodo នៅខែតុលាខាងមុខ៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក