ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្តេចតេជោ៖ ថ្ងៃនេះ៥៤ឆ្នាំមុន ខ្ញុំកំពុងត្រៀមរៀបចំលួចលាក់ខោអាវចូលព្រៃម៉ាគីតស៊ូ តែ៥៤ឆ្នាំក្រោយក្លាយជាប្រធានព្រឹទ្ធសភា

ភ្នំពេញ៖ ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានរំលឹកថាកាលពីថា ៥៤ឆ្នាំមុន សម្តេចតេជោលួចលាក់កំពុងត្រោមរៀបខោអាវចូលព្រៃម៉ាគី តស៊ូតាមការអំពាវនាវពីសម្តេចព្រះនរោត្តម សីហនុ តែ៥៤ឆ្នាំក្រោយ សម្តេចចូលកាន់តំណែងជាប្រធានព្រឹទ្ធសភា។

សម្តេចតេជោ ហ៊ុន សែន ថ្លែងរំលឹកដូចនេះ ក្នុងឱកាសអញ្ជើញថ្លែងសុន្ទរកថាកាន់តំណែងជាប្រធានព្រឹទ្ធសភា នាព្រឹកថ្ងៃទី ៣ ខែ មេសា ឆ្នាំ ២០២៤។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា៖«ជាការគាប់ជួន ៥៤ ឆ្នាំមុន ខ្ញុំកំពុងត្រៀមរៀបចំ លួចលាក់ខោអាវ ចូលទៅព្រៃម៉ាគីតាមការអំពាវនាវរបស់សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ហើយនៅពេលដែលខ្ញុំចូលកាន់តំណែងជានាយករដ្ឋមន្ត្រីក្នុងវ័យ៣២ឆ្នាំ ដោយឡែកថ្ងៃនេះចូលកាន់តំណែងជាប្រធានព្រឹទ្ធសភា ក្នុងវ័យ៧២ឆ្នាំ គាប់ជួនមានលេខ២នៅខាងចុង»។

ក្នុងនាមជាប្រធានព្រឹទ្ធសភា សម្តេចតេជោបានបញ្ជាក់នូវការប្តេជ្ញាចិត្ត ដើម្បីដឹកនាំស្ថាប័ននេះ ក្នុងការបំពេញតួនាទីនិងភារកិច្ចរបស់ខ្លួន និងក្នុងការចូលរួមជាមួយរដ្ឋសភា និងរាជរដ្ឋាភិបាល ដើម្បីបំពេញអាណត្តិរៀងៗខ្លួនប្រកបដោយការខុសត្រូវខ្ពស់ ក្នុងការបម្រើជាតិ និងប្រជាជន កម្ពុជា។

សម្តេចតេជោបញ្ជាក់ថា៖«យើងនឹងការពារយ៉ាងមុតមាំនូវរដ្ឋធម្មនុញ្ញរបបរាជានិយម និងលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស និងនីតិរដ្ឋ។ យើងនឹងខិតខំប្រឹងប្រែងអស់ពីលទ្ធភាព ដើម្បីធានាឱ្យបាននូវឯកភាពជាតិ និងសាមគ្គី ភាពសង្គមដ៏រឹងមាំ និងការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី និងសេចក្តីថ្លៃថ្នូរ នៃប្រទេសជាតិយើង»

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក