ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

មេដឹកនាំការពារជាតិអ៊ីស្រាអែល៖ ហេតុការណ៍វាយប្រហារដែលបានសម្លាប់បុគ្គលិកមនុស្សធម៌គឺជាកំហុសដ៏ធំបំផុត

អ៊ីស្រាអែល៖ មេដឹកនាំវិស័យការពារជាតិអ៊ីស្រាអែលបានឱ្យដឹងនៅថ្ងៃទី០៣ ខែមេសានេះថា ហេតុការណ៍វាយប្រហារដែលបណ្ដាឱ្យបុគ្គលិកអង្គការមនុស្សធម៌ WCK ចំនួន ៧នាក់បាត់បង់ជីវិតនោះ គឺជា "កំហុសដ៏ធ្ងន់ធ្ងរ" បន្ទាប់ពីឧប្បត្តិហេតុនេះបានជំរុញឱ្យមានការថ្កោលទោសពីមជ្ឈដ្ឋានអន្តរជាតិ។

មេដឹកនាំនៃកងកម្លាំងការពារជាតិអ៊ីស្រាអែល លោក Herzi Halevi តាមរយៈវីដេអូមួយបាននិយាយជុំវិញហេតុការណ៍វាយប្រហារនេះថា "ឧប្បត្តិហេតុនេះគឺជាកំហុសធ្ងន់ធ្ងរ"។ លោកបញ្ជាក់បន្ថែមថា ហេតុការណ៍នេះមិនគួរកើតឡើងឡើយ ដោយលោកបានដាក់ការស្ដីបន្ទោសលើការកំណត់អត្តសញ្ញាណខុសក្នុងការវាយប្រហារនេះ ដែលបានកើតឡើងអំឡុងយប់មួយនៃសង្គ្រាមដែលកំពុងស្ថិតក្នុងលក្ខខណ្ឌដ៏ស្មុគស្មាញបំផុត។ លោកក៏បានសំដែងការសោកស្តាយចំពោះហេតុការណ៍អកុសលដែលកើតមានឡើងដោយអចេតនាទៅលើក្រុមការងារនៃអង្គការមនុស្សធម៌ WCK នេះ។

គួររំឮកថា អង្គការជំនួយស្បៀងអាហារសប្បុរសធម៌ World Central Kitchen ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានបញ្ជាក់ពីហេតុការណ៍វាយប្រហារលើក្បួនរថយន្តរបស់ខ្លួន ដែលកំពុងដឹកជញ្ជូនអាហារយកជាង ១០០តោនដើម្បីចែកចាយទៅក្នុងតំបន់ហ្គាហ្សា ខណៈការវាយប្រហារនេះបានបណ្ដាលឱ្យមនុស្សចំនួន ៧នាក់បានស្លាប់ ដែលរួមមានបុគ្គលិកជនជាតិអូស្ត្រាលី អង់គ្លេស ប៉ាឡេស្ទីន ប៉ូឡូញ និងបុគ្គលិកសញ្ជាតិអាមេរិក-កាណាដា។

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានថ្លែងថា លោកពិតជាមិនយល់អំពីមូលហេតុនៃការវាយប្រហារនេះ ដោយលោកបញ្ជាក់ថានេះពិតជាមូលហេតុបន្ទាន់នៃតម្រូវការឱ្យមានបទឈប់បាញ់រវាងអ៊ីស្រាអែល និងហាម៉ាស។ ដោយឡែក រដ្ឋាភិបាលចក្រភពអង់គ្លេសបានកោះហៅឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំទីក្រុងឡុងដ៍ដើម្បីទទួលការថ្កោលទោសរបស់អង់គ្លេសលើអ៊ីស្រាអែលចំពោះការវាយប្រហារនេះ ដោយជនរងគ្រោះក្នុងហេតុការណ៍នេះចំនួន ៣នាក់ជាជនជាតិអង់គ្លេស ដែលរដ្ឋាភិបាលទាមទារឱ្យមានការទទួលខុសត្រូវពេញលេញចំពោះហេតុការណ៍នេះ។ 

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានថ្លែងថា ការវាយប្រហារដោយយោធារបស់អ៊ីស្រាអែលក្នុងហេតុការណ៍នេះបានកើតឡើងដោយអចេតនា ដោយលោកបានពណ៌នាថាវាគឺជាសោកនាដកម្ម ដែលនឹងត្រូវស៊ើបអង្កេតឱ្យដល់ទីបញ្ចប់។ យ៉ាងណាមិញ លោកពុំបានសម្តែងការសូមអភ័យទោសទៅលើមរណភាពនៃបុគ្គលិកមនុស្សធម៌ទាំង ៧នាក់នោះឡើយ៕





ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក