វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | ក្រុមហ៊ុនអាល្លឺម៉ង់មួយនៅវៀតណាមកំពុងពិនិត្យលទ្ធភាពមកវិនិយោគនៅកម្ពុជា | គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ សម្រេចបានជាង៥០% គ្រោងបញ្ចប់នៅចុងឆ្នាំ២០២៦ | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព | BREAKING: ផ្ទុះករណីជំងឺផ្ដាសាយបក្សីលើក្មេងប្រុស អាយុ ៣ឆ្នាំនៅខេត្តតាកែវ | កម្ពុជា-ជប៉ុន ប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីដើម្បីសន្ដិភាព និងវិបុលភាពក្នុងតំបន់ | សម្តេចប្រធានព្រឹទ្ធសភា ពង្រឹងទំនាក់ទំនងកម្ពុជា-ជប៉ុន ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសជប៉ុន |

ហេតុការណ៍រញ្ជួយដីនៅកោះតៃវ៉ាន់ព្រឹកនេះ ជាការរញ្ជួយដីធំបំផុតមិនធ្លាប់មានជាង ២៥ឆ្នាំចុងក្រោយ

ចិន៖ ហេតុការណ៍រញ្ជួយដីក្នុងកម្រិត ៧.២រិចទ័របាននាំឱ្យមានភាពចលាចលជាខ្លាំងនៅលើកោះតៃវ៉ាន់ ដែលជាហេតុការណ៍រញ្ជួយដីខ្លាំងបំផុតមិនធ្លាប់មានក្នុងរយៈពេល ២៥ឆ្នាំចុងក្រោយ ខណៈមានការព្រមានពីរលកយក្សស៊ូណាមិអាចនឹងកើតមានឡើងនៅភាគខាងត្បូងប្រទេសជប៉ុន និងទៅលើប្រទេសហ្វីលីពីន ដែលក្រោយមកការព្រមាននេះត្រូវបានលុបចោលវិញ។ 

នាយកដ្ឋានពន្លត់អគ្គីភ័យកោះតៃវ៉ាន់ថ្លែងថា មានជនរងគ្រោះបាត់បង់ជីវិតម្នាក់ក្នុងហេតុការណ៍នេះដែលបណ្ដាលមកពីការបាក់ធ្លាក់ថ្មភ្នំសង្កត់ នៅឯតំបន់ Hualien ដែលជាចំណុចកណ្ដាលនៃការរញ្ជួយដីនេះ និងដោយឡែកមនុស្សជាង ៥០នាក់ផ្សេងទៀតបានរងរបួស។ យ៉ាងហោចណាស់អគារចំនួន ២៦ ត្រូវបានបាក់រលំ និងមានមនុស្សជាង ២០នាក់ជាប់ក្រោមគំនរបាក់បែក ស្របពេលប្រតិបត្តិការសង្គ្រោះកំពុងបន្តដំណើរការ។ 

ទូរទស្សន៍កោះតៃវ៉ាន់បានបង្ហាញរូបភាពពីជ្រុងមួយនៃការរញ្ជួយដីនេះ ដែលកើតឡើងនៅវេលាម៉ោងប្រហែល ៨ព្រឹក ជាពេលវេលាដែលមនុស្សម្នាកំពុងសម្រុកចេញដំណើរពីផ្ទះរៀងៗខ្លួន។ បើតាមស្ថាប័នទទួលបន្ទុកអាកាសធាតុនៃកោះតៃវ៉ាន់បញ្ជាក់ថា គ្រោះរញ្ជួយដីនេះមានជម្រៅប្រមាណ ១៥.៥គីឡូម៉ែត្រ។

ទីភ្នាក់ងារអាកាសធាតុរបស់ជប៉ុនប្រកាសថា រលកស៊ូណាមិតូចៗជាច្រើនបានរសាត់ដល់ផ្នែកខ្លះនៃខេត្តភាគខាងត្បូងរបស់កោះអូគីណាវ៉ា ដែលបង្កឱ្យមានការព្រមានអំពីរលកយក្សស៊ូណាមិ ខណៈទីភ្នាក់ងារជប៉ុនបានប៉ាន់ស្មានថា ហេតុការណ៍រញ្ជួយដីនេះមានកម្រិតដល់ទៅ ៧.៧រិចទ័រ។ ទីភ្នាក់ងាររញ្ជួយដីហ្វីលីពីនឯណោះវិញ ក៏បានចេញការព្រមានដល់ប្រជាជននៅតំបន់ឆ្នេរនៃខេត្តមួយចំនួន ដោយជំរុញឱ្យប្រជាពលរដ្ឋជម្លៀសខ្លួនទៅកាន់ទីទួលសុវត្ថិភាពខ្ពស់នានា៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក